ព័ត៌មានអន្ដរជាតិ
មានប្រទេសចេញមុខបញ្ចប់ភ្លើងសង្គ្រាមបង្ហូរឈាមនៅតំបន់ ហ្គាហ្សា
ប្រទេសតួកគីកាលពីថ្ងៃសុក្របានចេញមុខប្ដេជ្ញាបញ្ចប់សង្គ្រាមបង្ហូរឈាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាឲ្យខានតែបាន ហើយថែមទាំងធានានូវការផ្ដល់ជំនួយដល់តំបន់ដែលកំពុងត្រូវបានឡោមព័ទ្ធ ក៏ដូចជាឈ្មុសឈ្មុលជួយស្វែងរកសន្តិភាពនៅប៉ាឡេស្ទីនដោយផ្អែកលើព្រំដែនឆ្នាំ ១៩៦៧ ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានតួកគី Anadolu កាលពីថ្ងៃទី២៦ ខែមករាកន្លងទៅ ។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិដែលដឹកនាំដោយលោកប្រធានាធិបតី Recep Tayyip Erdogan នៅឯវិមានប្រធានាធិបតីក្នុងទីក្រុងអង់ការ៉ា បានសង្កត់ធ្ងន់លើតម្រូវការធ្វើកំណែទម្រង់ប្រព័ន្ធអន្តរជាតិបច្ចុប្បន្ន ដែលកំណែទម្រង់នេះគឺមិនអាច់ទប់ស្កាត់ឧក្រិដ្ឋកម្មមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សាបានឡើយ ហើយទាមទារជាបន្ទាន់នូវការកែទម្រង់ស្ថាប័ន និងច្បាប់អន្តរជាតិទាំងអស់ ជាពិសេសអង្គការសហប្រជាជាតិ (UN) ដោយផ្អែកលើភាពយុត្តិធម៌សម្រាប់ការសម្រេចបាននូវសន្តិភាព និងស្ថិរភាពពិភពលោក” ។
ចំណែកពាក់ព័ន្ធនឹងការបាញ់បោះដាក់គ្នារវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀតជាមួយក្រុមឧទ្ទាមហ៊ូធីរបស់ប្រទេសយ៉េមែននៅផ្លូវសមុទ្រក្រហម ដើម្បីជួយជ្រោមជ្រែងទៅដល់ក្រុមហាម៉ាសដែលកំពុងជាប់ដៃតតាំងសង្គ្រាមជាមួយអ៊ីស្រាអែល ក្រុមប្រឹក្សាសន្តិសុខជាតិតួកគីបានដាក់ចេញដំណោះស្រាយចំពោះស្ថានភាពមួយនេះគឺ “បទឈប់បាញ់បន្ទាន់” ។
ក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាបានលើកឡើងថា តួកគីនឹងរក្សាឲ្យបានតឹងណែននូវវិធីសាស្រ្តសន្តិភាពនៅក្នុងសមុទ្រខ្មៅ សំដៅលុបបំបាត់ហានិភ័យបច្ចុប្បន្នក្នុងក្របខ័ណ្ឌនៃអនុសញ្ញា Montreux រួមទាំងការផ្តួចផ្តើមគំនិតក្នុងសន្តិសុខស្បៀង ក៏ដូចជាការអនុវត្តក្រុមការងារទប់ស្កាត់នៅសមុទ្រខ្មៅជាដើម ។

ទន្ទឹមនោះ កៅពីរឿងសង្គ្រាមបង្ហូរឈាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ក៏ដូចជាការបាញ់បោះនៅសមុទ្រក្រហម ស្ថាប័នរដ្ឋាភិបាលតួកគីក៏បានពិភាក្សាអំពីជម្លោះដែលកំពុងបន្តឆេះរោលរាលនៅក្នុងប្រទេសលីប៊ី សូម៉ាលី និងស៊ូដង់ផងដែរ ហើយបានប្តេជ្ញាថា នឹងគាំទ្រការដោះស្រាយបញ្ហាតាមរយៈកិច្ចខិតខំប្រឹងប្រែង និងការទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធដែលកំពុងដាក់ចេញជាហូរហែមកនេះ ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយសន្ធាប់យ៉ាងមិនប្រណីដៃទាំងតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីបដើម្បីជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាសក្នុងព្រឹត្តិការណ៍ ៧ តុលា ២០២៣ ដោយក្នុងបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៦,០០០ នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី ហើយជាង ៦៤,៤០០ នាក់ផ្សេងទៀតរងរបួស ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសដដែល ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក ពូទីន សួរ អ៊ុយក្រែន ថា បាញ់ទម្លាក់យន្តហោះឈ្លើយសឹកថ្ងៃមុនជាចេតនា ឬច្រឡំដៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


