ព័ត៌មានអន្ដរជាតិ
២០២៣ ហូលីវូដ អាមេរិក លែងជាប់ជារឿងល្បីក្នុងបញ្ជីរោងភាពយន្ត ចិន
ខ្សែភាពយន្តហូលីវូដសហរដ្ឋអាមេរិកលែងមានវត្តមានជាប់ក្នុងបញ្ជីភាពយន្ត ១០ រឿងដែលមានប្រជាប្រិយភាពក្នុងប្រទេសចិនទៀតហើយ ។ នេះបើតាមសារព័ត៌មាន New York Times បានរាយការណ៍ពីបញ្ជីរឿងល្បីទាំង ១០ ដែលមានអ្នកទស្សនាច្រើននៅចិនប្រចាំឆ្នាំ ២០២៣ ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងថា នេះជាលើកទីពីរហើយដែលរឿងភាពយន្តរបស់អាមេរិកមិនអាចទាក់ទាញទស្សនិកជនចិនបានច្រើន ដែលនាំឲ្យមិនមានរឿងអាមេរិកណាមួយអាចជាប់ក្នុងបញ្ជីល្បីរបស់ចិនបាន ហើយការណ៍នេះទាញអ្នកជំនួញ និងអ្នកជំនាញនៅក្នុងឧស្សាហកម្មផលិតកម្មភាពយន្តហូលីវូដក៏ចាប់ផ្តើមទទួលស្គាល់ថា ប្រជាពលរដ្ឋចិនលែងនិយមទស្សនាភាពយន្តបរទេសច្រើនដូចពីពេលមុន។
រយៈពេលជាច្រើនឆ្នាំហើយ ប្រទេសចិនបានបើកទីផ្សាររបស់ខ្លួន ទទួលឧស្សាហកម្មភាពយន្តអាមរិក ប៉ុន្តែមកត្រឹមឆ្នាំ ២០២០ ពុំមានរឿងអាមេរិកណាមួយជាប់កំណត់ត្រាមានអ្នកទស្សនាចិនច្រើននោះឡើយ ពិសេសនៅក្រោយពេលវិបត្តិកូវីដ ដែលធ្វើឲ្យប្រទេសត្រូវដាក់ការបិទខ្ទប់ការធ្វើដំណើរ ទាំងជាតិ និងអន្តរជាតិ ក៏ដូចជាហេតុផលមួយទៀតគឺស្ថានភាពតានតឹងលើវិស័យសំខាន់ៗរវាងប្រទេសមហាអំណាចទាំងពីរ។

ទន្ទឹមនឹងនោះដែរ គុណភាពផលិតរបស់ផលិតករចិនក៏បានកើនឡើងគួរកត់សម្គាល់ ទាំងគុណភាពសាច់រឿង ផ្សារភ្ជាប់នឹងទិដ្ឋភាពវប្បធម៌ដើមរបស់ចិន ធ្វើឲ្យរោងភាពយន្តនៅទូទាំងប្រទេសចិនពេញៗទៅដោយរឿងក្នុងស្រុក ។
គួររំឭកដែរថា មិនត្រឹមតែនៅប្រទេសចិនប៉ុណ្ណោះទេ ដែលរឿងអាមេរិកមានបញ្ហាធ្លាក់ចុះអ្នកទស្សនា ដោយសារតែមូលហេតុមួយចំនួនកើតចេញពីបញ្ហានយោបាយរវាងប្រទេស និងប្រទេស ហើយជាក់ស្តែងប្រទេសវៀតណាមបានបិទរឿងហូលីវូដចំណងជើង “Barbie” មិនឲ្យចាក់បញ្ជាំងក្នុងប្រទេសរបស់ខ្លួន ដោយហេតុថាសាច់រឿងមួយផ្នែកបានបង្ហាញពីទិដ្ឋភាពផែនទីសមុទ្រចិនខាងត្បូង ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិន ស្របពេលដែលវៀតណាម និងចិននៅមានជម្លោះប្រទាំងប្រទិសគ្នាលើករណីគ្រប់គ្រងផ្នែកខ្លះនៃដែនសមុទ្រនោះ ៕
ដោយ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


