ព័ត៌មានអន្ដរជាតិ
កាត់ទោសបុរសម្នាក់ពីបទរំលោភផ្លូវភេទស្ត្រី ៣ រូប ក្នុងរឿងក្ដី Burning Sun ធ្លាប់កក្រើកនៅកូរ៉េ
ជនជាប់ចោទ Kim Sang-Kyo អាយុ ៣៤ ឆ្នាំ និងត្រូវបានគេស្គាល់ដំបូងថា ជាអ្នកផ្តល់ព័ត៌មានដំបូងនៅក្នុងរឿងអាស្រូវក្លឹបរាត្រី Burning Sun ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទចោទប្រកាន់បៀតបៀនផ្លូវភេទលើស្រ្តីដល់ទៅ៣រូប នេះយោងតាមការចុះផ្សាយពីប្រភព allkpop ក្នុងប្រទេសកូរ៉េនៅថ្ងៃ២៨ ខែមករានេះ។

នាយកដ្ឋានឧទ្ទរណ៍ផ្នែកព្រហ្មទណ្ឌ ១-៣ របស់តុលាការក្រុងសេអ៊ូល ក្រោមអធិបតីភាពចៅក្រមជាន់ខ្ពស់លោក Kim Hyung-jak, Im Jae-hoon និង Kim Soo-kyung បានតម្កល់សាលក្រមមុន ហើយថាលោក Kim ត្រូវទទួលទោសជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ដោយព្យួរទោសរយៈពេលពីរឆ្នាំស្របនឹងការសម្រេចរបស់តុលាការដំបូង។ នេះជាការសាកល្បងជាមូលដ្ឋាន ដែលមានន័យថា គាត់នឹងជាប់ពន្ធនាគារតែ១ឆ្នាំប៉ុណ្ណោះ ប្រសិនបើគាត់ទម្លាយការសាកល្បងក្នុងរយៈពេល២ឆ្នាំ។ តុលាការក៏បានបញ្ជាក់ជាថ្មីពីការតម្រូវឲ្យលោក Kim Sang-Kyo ចូលរួមការបង្រៀនអំពីអំពើហិង្សាផ្លូវភេទរយៈពេល ៤០ ម៉ោង និងបំពេញការបម្រើសហគមន៍ចំនួន ៨០ ម៉ោង។
តុលាការបានបញ្ជាក់ទៀតថា “ទាក់ទងនឹងបទចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទ យើងបញ្ជាក់ថា សកម្មភាពរបស់ចុងចោទមានភស្តុតាងគ្រប់គ្រាន់ វីដេអូដែលបង្ហាញពីការយាយី បង្ហាញពីការចោទប្រកាន់ទាំងនេះ ធ្វើឲ្យការទាមទារពីជនរងគ្រោះ រហូតមិនអាចទទួលយកបាន”។
លោក Kim Sang-Kyo ត្រូវបានចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទស្ត្រី៣នាក់នៅក្លឹប Burning Sun កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ និងពីបទរារាំងអាជីវកម្មដោយបង្កការរំខាន។ សកម្មភាពរបស់គាត់ទទួលបានការចាប់អារម្មណ៍ក្នុងអំឡុងពេលរឿងអាស្រូវ Burning Sun ដែលពាក់ព័ន្ធនឹងការចោទប្រកាន់ពីការឃុបឃិតរបស់ប៉ូលិសជាមួយក្លឹបរាត្រី។
ការស៊ើបអង្កេត រួមទាំងការវិភាគលើវីដេអូ CCTV និងសេចក្តីថ្លែងការណ៍របស់ជនរងគ្រោះ បាននាំឲ្យមានការចោទប្រកាន់របស់លោក Kim នៅក្នុងខែមករា ឆ្នាំ ២០២០។ ពួកគេបានបញ្ជាក់ពីការយាយីលើស្ត្រីបីនាក់ និងការរារាំងអាជីវកម្ម ខណៈពេលដែលការកាត់ក្តីលើកទីមួយបានដោះលែងលោក Kim Sang-Kyo ពីបទបៀតបៀនស្ត្រីពីរនាក់ នោះ បានរកឃើញថា គាត់មានពិរុទ្ធពីបទបៀតបៀនទីបី និងរារាំងប្រតិបត្តិការរបស់ក្លឹបថែមទៀតផង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឈុតពណ៌មាសរបស់ Lisa លើឆាកប្រគំតន្រ្តីបារាំង ច្នៃម៉ូដដោយបុរសសង្ហាម្នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២០ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


