ព័ត៌មានអន្ដរជាតិ
មេណាតូចេញបញ្ជាក់រឿងផ្ទៃក្នុងអង្គការ បើលោក Trump ឈ្នះឆ្នោតជាថ្មី
អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg កាលពីថ្ងៃពុធបានចេញមកទាត់ចោលអំពីក្ដីភ័យខ្លាចនៃបញ្ហាផ្ទៃក្នុង ពាក់ព័ន្ធទៅនឹងការជាប់ឆ្នោតសាជាថ្មីរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ថានឹងទាញឲ្យសម្ព័ន្ធភាពយោធាមួយនេះចុះខ្សោយកម្លាំង ខណៈអង្គការកំពុងដុតដៃដុតជើងជួយជ្រោមជ្រែងដល់អ៊ុយក្រែន ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី៣១ ខែមករាកន្លងទៅ ។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNN, លោក Stoltenberg បានលើកឡើងថា “លោកគ្មានកូនចិត្តគិតដល់តំណែងប្រធានាធិបតីលើកទី ២ របស់លោក Trump នឹងប៉ះពាល់ដល់សមាជិកភាពរបស់សហរដ្ឋអាមេរិកនៅក្នុងអង្គការណាតូនោះទេ ។ លោកជឿជាក់ថា អាមេរិកនឹងបន្តជាខ្នងបង្អែករបស់សម្ព័ន្ធមិត្ត បើទោះជាអ្នកណាជាប់ឆ្នោតក៏ដោយ ព្រោះវាជាផលប្រយោជន៍របស់អាមេរិកដូចគ្នា” ។
លោក Trump មកពីគណបក្សសាធារណរដ្ឋ ដែលជាអ្នកតិះដៀលយ៉ាងចាស់ដៃទៅលើអង្គការណាតូ អំឡុងកាន់ការជាប្រធានាធិបតីបានគំរាមម្ដងហើយម្ដងទៀតថា នឹងទាញអាមេរិកចេញពីសម្ព័ន្ធភាពយោធាមួយនេះ ហើយថែមទាំងប្រកាសក្លែងៗថា ក៏នឹងកាត់បន្ថយការផ្តល់មូលនិធិការពារជាតិដល់អង្គការណាតូផងដែរ ហើយបង្វែរថវិកាទាំងនោះទៅទប់ទល់ជនចំណាកស្រុកនៅតាមព្រំដែនជំនួសវិញ ។
ជុំវិញភ្លើងសង្រ្គាមនៅអ៊ុយក្រែន លោក Trump បានអំពាវនាវឲ្យមានការបន្ថយដៃដកប្រាក់រាប់ពាន់លានដុល្លារចេញពីហោប៉ៅផ្ដល់ទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវ ស្របពេលដែលជំនួយសម្រាប់លោកប្រធានាធិបតី Volodymyr Zelensky ក៏កំពុងនៅនឹងថ្កល់ផងដែរ ដោយសារតែមានការប្រឆាំងកាន់តែខ្លាំងឡើងក្នុងចំណោមគណបក្សសាធារណរដ្ឋដែលកាន់ជើងខាងលោក Trump ។

បើទោះជាយ៉ាងនេះក្ដី ប្រមុខអង្គការណាតូវ័យ ៦៥ ឆ្នាំរូបនេះក៏បានរ៉ាយរ៉ាប់ផងដែរថា “ខ្ញុំបានធ្វើការជាមួយលោក Trump អស់រយៈពេល ៤ ឆ្នាំ ហើយខ្ញុំបានស្តាប់រាល់វោហាសាស្ត្ររបស់លោកយ៉ាងយកចិត្តទុកដាក់ ខណៈការរិះគន់របស់លោក Trump នៅពេលនោះ គឺដោយសារតែសម្ព័ន្ធមិត្តណាតូភាគច្រើនបង់ថ្លៃចំណាយតិចតួចពេកមកឲ្យអង្កការមួយនេះ” ។
គួរបញ្ជាក់ថា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនាពេលថ្មីៗនេះ លោក Trump នៅតែដាក់ចេញគោលនយោបាយរិះគន់អង្គការណាតូ ដោយសារតែលោកជឿថា គ្មានប្រទេសណាតូនឹងធ្វើជាខែលជួយការពារសហរដ្ឋអាមេរិកនោះទេ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនរងការវាយប្រហារណាមួយពីសំណាក់សត្រូវ ទោះបីជាសន្ធិសញ្ញារបស់អង្គការចែងថា “អង្គការណាតូនឹងជួយគ្នាទៅវិញទៅមក ប្រសិនបើប្រទេសជាសមាជិកណាមួយរងការវាយប្រហារ” ក៏ដោយ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ត្រាំ ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ ក្រោយទាហានអាមេរិក ស្លាប់នៅ ហ្ស៊កដានី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


