ព័ត៌មានអន្ដរជាតិ
រថភ្លើង ឡាវ-ចិន បង្កើនល្បឿនរត់ ១២ ជើងក្នុងមួយថ្ងៃ បំពេញតម្រូវការភ្ញៀវ
ក្រុមហ៊ុនបណ្តាញរថភ្លើង ឡាវ-ចិន ប្រកាសកាលពីថ្មីៗនេះថា បានបង្កើនជើងចេញដំណើរប្រចាំថ្ងៃដល់ ១២ ជើងក្នុងមួយថ្ងៃបន្ថែមទៀតសម្រាប់អ្នកដំណើរទេសចរ ខណៈការអនុវត្តនេះបានដាក់ដំណើរការកាលពីចុងខែមករា ឆ្នាំ ២០២៤កន្លងទៅនេះ។

ប្រភពព័ត៌មានឡាវ Laotiantimes បានឲ្យដឹងថា ការចេញប្រតិបត្តិការបន្ថែមនេះ គឺដើម្បីទទួលស្វាគមន៍កំណើនភ្ញៀវទេសចរកើនឡើងច្រើនតាមការរំពឹងទុក ពិសេសស្របតាមយុទ្ធនាការទេសចរ “ទស្សនាប្រទេសឡាវប្រចាំឆ្នាំ២០២៤”។
ជាការឆ្លើយតបទៅនឹងកំណើនតម្រូវការនៃការធ្វើដំណើរតាមរថភ្លើង ក្រុមហ៊ុនបណ្តាញរថភ្លើងសហប្រទេសនេះ (ចិន-ឡាវ) បានពង្រីកសេវានានាបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព មានដូចជាការដាក់ឲ្យប្រើនូវប្រភេទរថភ្លើងដើរដោយអគ្គិសនី (EMU Train) និងការទិញសំបុត្ររថភ្លើងតាមប្រព័ន្ធអនឡាញនៅលើទូរសព្ទដៃជាដើម។
តាមទិន្នន័យឆ្នាំ២០២៣ ជើងរថភ្លើងល្បឿនលឿនឆ្លងប្រទេសនេះ មានកំណើនអ្នកដំណើរគិតជាភាគរយ១០៣.៧% ដែលគិតជាចំនួនអ្នកដំណើរប្រមាណ ១.៧៥លាននាក់ បានធ្វើដំណើរពីខែមករា ដល់ខែកញ្ញា។

ចំណែកការដឹកជញ្ជូនទំនិញតាមបណ្តាញរថភ្លើងខាងលើក៏ទទួលបានជោគជ័យផងដែរ ពិសសការដឹកជញ្ជូនទំនិញផ្លែឈើនាំចូលពីប្រទេសថៃ ដឹកឆ្លងទៅកាន់ប្រទេសចិន ដែលពីមុនប្រើប្រាស់ពេលរយៈពេល២ថ្ងៃ តាមឡានដឹកទំនិញផ្លូវគោក និងកាត់បន្ថយនៅត្រឹមរយៈពេល១៥ម៉ោង ឆ្លងកាត់តាមសេវារថភ្លើងល្បឿនលឿននេះ។
គួររំឭកថា រថភ្លើងល្បឿនលឿន ឡាវ-ចិន បានក្លាយជាបណ្តាញស្នូលសំខាន់មួយដែលជំរុញឡាវ ពីប្រទេសគ្មានដែនសមុទ្រ ទៅបើកឆ្ពោះទៅបណ្តាញពិភពលោក ។ ចាប់តាំងពីឆ្នាំ២០២១ ដែលជាឆ្នាំដាក់ដំណើរការផ្លូវការនៃរថភ្លើងល្បឿនលឿននេះ បណ្តាញរថភ្លើង ឡាវ-ចិន បានធ្វើប្រតិបត្តិការដោយជោគជ័យ ទាំងក្នុងស្រុកឡាវ និងចិន ដោយបានភ្ជាប់ការធ្វើដំណើររបស់អ្នកដំណើរក្នុងស្រុក និងក្រៅស្រុកប្រមាណជាង ៣.១ លាននាក់ ដែលមានការធ្វើដំណើរប្រចាំថ្ងៃប្រហែល ៤,៨៨៩ នាក់ និងច្រើនបំផុតដល់ ១០,៩១៧ នាក់។ ក្នុងនោះបានភ្ជាប់ការធ្វើដំណើរកាត់ភ្នំ ស្ពាន ពីរដ្ឋធានីវៀងចន្ទន៍ ទៅដល់ទីក្រុង Kunming នៃខេត្តយូណានប្រទេសចិន ក៏ដូចជាពីវៀងចន្ទន៍ទៅកាន់ទីក្រុងប៉េកាំងផងដែរ ៕

ដោយ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


