ព័ត៌មានអន្ដរជាតិ
មនុស្ស ៣០ នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះ ២ លើកផ្សេងគ្នានៅ ប៉ាគីស្ថាន
យ៉ាងហោចណាស់មនុស្ស ៣០ នាក់បានស្លាប់ និង ៤០ នាក់ផ្សេងទៀតរងរបួសក្នុងការផ្ទុះចំនួន ២ ផ្សេងគ្នានៅខេត្ត Balochistan ប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធ ពោលមួយថ្ងៃមុនការបោះឆ្នោតរបស់ប្រទេសនេះ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNN កាលពីថ្ងៃទី០៨ ខែកុម្ភៈនេះ ។

ការបំផ្ទុះមួយបានកើតឡើងក្នុងស្រុក Killa Saifullah នៅខាងក្រៅការិយាល័យបោះឆ្នោតដែលមានមនុស្សចំនួន ១២ នាក់បានស្លាប់ និង ១៨ នាក់បានរងរបួស ខណៈការផ្ទុះដាច់ដោយឡែកមួយទៀត នៅក្នុងស្រុក Pishin បានសម្លាប់មនុស្ស ១៨ នាក់ និងរបួស ២៣ នាក់ ។
ការផ្ទុះទាំងនេះកើតឡើង ចំពេលមានភាពតានតឹងកើនឡើងក្នុងប្រទេសប៉ាគីស្ថាន មុនការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍នេះ ស្របពេលក៏មានអំពើហិង្សាបានកើនឡើងនៅទូទាំងប្រទេស ក៏ដូចជាការបាញ់សម្លាប់បេក្ខជនបោះឆ្នោតផងដែរ អំឡុងពេលកំពុងឃោសនាបោះឆ្នោត ខណៈរដ្ឋាភិបាលខេត្ត Balochistan ក៏បានប្រកាសកាន់ទុក្ខរយៈពេល ៣ ថ្ងៃ ។

យោងតាមអ្នកនាំពាក្យការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បាននិយាយថា រហូតមកដល់ពេលនេះមានការរាយការណ៍យ៉ាងហោចណាស់ចំនួន ២៤ ករណីអំពីការវាយប្រហារដោយក្រុមប្រដាប់អាវុធប្រឆាំងនឹងសមាជិកនៃគណបក្សនយោបាយ ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


