ព័ត៌មានអន្ដរជាតិ
ថៃ ដាក់ពង្រាយកម្លាំងប៉ូលិសឃ្លាំមើលតាមផ្ទះសំណាក់ ថ្ងៃបុណ្យក្ដីស្រឡាញ់
ប៉ូលិសថៃនឹងបង្កើនការរឹតបន្តឹង ក៏ដូចជាតាមដានកាន់តែតឹងដៃជាងមុនពាក់ព័ន្ធអ្នកចូលផ្ទះសំណាក់ និងក្លឹបកម្សាន្តពេលរាត្រីដើម្បីធានាសុវត្ថិភាពដល់ក្មេងជំទង់ៗថានឹងមិនប្រព្រឹត្តអ្វីលើសលស់ក្នុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ។ នេះបើយោងតាមការចេញផ្សាយដោយកាសែត Bangkok Post នៅថ្ងៃទី១៤ ខែកុម្ភៈនេះ ។

លោកស្រីវរសេនីយ៍ឯក Chanchai Rattanapanich អ្នកនាំពាក្យរងនគរបាលជាតិថៃ (RTP) បានអះអាងកាលពីថ្ងៃអង្គារថា លោកឧត្ដមសេនីយ៍ Torsak Sukvimol អគ្គស្នងការនគរបាលជាតិថៃបានចេញបញ្ជាឲ្យកម្លាំងពាក់ព័ន្ធទាំងអស់ដែលស្ថិតនៅក្រោមកណ្ដាប់ដៃ RTP ត្រូវតាមដាន ឃ្លាំមើល និងទប់ស្កាត់ឧក្រិដ្ឋកម្មប្រឆាំងកុមារ ក៏ដូចជាឧក្រិដ្ឋកម្មផ្លូវភេទ ជាពិសេសការឈ្លោះទាស់ទែងគ្នានៅតាមតំបន់អនាធិបតេយ្យ ។
ស្របពេលជាមួយគ្នានេះ លោកអគ្គស្នងការនគរបាលជាតិថៃក៏បានប្រាប់ទៅដល់ក្លឹបកម្សាន្តពេលរាត្រី និងផ្ទះសំណាក់នៅទូទាំងប្រទេសផងដែរ កុំអនុញ្ញាតឲ្យក្មេងជំទង់ៗចូលទៅស្នាក់នៅមិនថាក្នុងករណីណាក៏ដោយ ដើម្បីបញ្ចៀសការប្រព្រឹត្តបទល្មើស ក៏ដូចជាហានិភ័យផ្សេងៗដែលកើតឡើងជាយថាហេតុ ។

ទន្ទឹមនោះ គោលដៅត្រួតពិនិត្យតាមដងផ្លូវនៅជិតកន្លែងកម្សាន្ត ផ្ទះសំណាក់ ហាងស្រា និងកន្លែងអនឡាញ ក៏នឹងត្រូវដាក់ពង្រាយកម្លាំងដើម្បីត្រួតពិនិត្យអ្នកបើកបរ និងក្មេងជំទង់ ក្នុងគោលបំណងកាត់បន្ថយហានិភ័យនៃអំពើហិង្សា និងចាប់អ្នកផ្ទុកវត្ថុខុសច្បាប់ ក៏ដូចជាទប់ស្កាត់ការប្រណាំងយានយន្តខុសច្បាប់តាមដងផ្លូវជាដើម ។
ស្របពេលជាមួយគ្នានេះ វិធានការតឹងរ៉ឹងទាំងប៉ុន្មានក៏នឹងត្រូវបានអនុវត្តនៅក្លឹបកម្សាន្តពេលរាត្រីផងដែរ ដូចជាបើកដំណើរការខុសម៉ោងខុសពេល ឬខុសច្បាប់ទម្លាប់ អនុញ្ញាតឲ្យក្មេងមិនទាន់គ្រប់អាយុចូលកម្សាន្ត ការសម្តែងមិនសមរម្យ ឬអាសអាភាស និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។

ជាចុងក្រោយ ប៉ូលិសក៏បានជំរុញទៅដល់ឪពុកម្តាយឲ្យយកចិត្តទុកដាក់លើកូនចៅរបស់ខ្លួន និងជូនដំណឹងដល់ពួកគេអំពីហានិភ័យដែលអាចកើតមានផ្សេងៗ ក៏ដូចជាការប្រុងប្រយ័ត្នក្នុងការទទួលយកនំចំណី ឬភេសជ្ជៈពីជនចម្លែកដែលអាចមានផ្ទុកថ្នាំសម្រើប ឬសារធាតុញៀន ។
គួរបញ្ជាក់ថា ការរឹតបន្តឹងនៅតាមផ្ទះសំណាក់ និងក្លឹបកម្សាន្តពេលរាត្រីនៅថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ១៤ កុម្ភៈនេះកើតមានឡើង បន្ទាប់ពីថៃផ្ទុះករណីឆ្លងជំងឺអេដស៍ថ្មីចំនួន ៩,២៣០ ករណីក្នុងចំណោមយុវជនដែលមានអាយុចន្លោះពី ១៥ ទៅ ២៤ ឆ្នាំ ស្របពេលដែលការប្រើប្រាស់ស្រោមអនាម័យក៏ធ្លាក់ចុះទាបផងដែរ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ មកដឹង ចំនួនគោលដៅទេសចរណ៍ប្រទេសជាប់ភូមិផងរបងជាមួយ កម្ពុជា ទាំងបីក្នុងឆ្នាំ ២០២៤ នេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


