ព័ត៌មានអន្ដរជាតិ
កងទ័ពមីយ៉ាន់ម៉ានឹងចាប់ផ្តើមកេណ្ឌយុវជនឱ្យចូលបម្រើកងទ័ពនៅខែមេសា
ប្រភពព័ត៌មានបានឱ្យដឹងថា កងទ័ពមីយ៉ាន់ម៉ាគ្រោងនឹងចាប់ផ្តើមកេណ្ឌយុវជនឱ្យចូលបម្រើកងទ័ពចាប់ពីខែមេសាតទៅ ហើយក៏នៅបានតម្រូវឱ្យមន្ត្រីសន្តិសុខដែលចូលនិវត្តន៍ទៅហើយឱ្យត្រឡប់មកបម្រើរាជការវិញផងដែរ។ នេះបើយោងតាមប្រភពដែលដកស្រង់សម្តីរបស់អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ខណៈដែលកងទ័ពកំពុងព្យាយាមបង្ក្រាបការបង្កអសន្តិសុខប្រឆាំងរបបសឹកយោធា។

ប្រភពបន្តថា កាលពីថ្ងៃសៅរ៍មុន រដ្ឋាភិបាលរបបសឹកយោធាបានប្រកាសច្បាប់ស្តីពីការបំពេញកាតព្វកិច្ចចូលបម្រើកងទ័ពដែលនឹងអនុវត្តចំពោះយុវជន ពោលគឺបុរសដែលមានអាយុពី ១៨-៣៥ ឆ្នាំ និងស្ត្រីដែលមានអាយុពី ១៨-២៧ ឆ្នាំត្រូវចូលបម្រើកងទ័ពយ៉ាងហោចណាស់២ឆ្នាំ។ កាលពីថ្ងៃអង្គារ រដ្ឋាភិបាលយោធាបាននិយាយថា ខ្លួននឹងចាប់ផ្តើមកេណ្ឌកងទ័ពក្នុងខែមេសាខាងមុខនេះតទៅ។
អ្នកនាំពាក្យរដ្ឋាភិបាលរបបសឹកយោធា លោក Zaw Min Tun បាននិយាយថា៖ “យើងកំពុងតែធ្វើការដើម្បីអនុវត្តការកេណ្ឌកងទ័ពបន្ទាប់ពីថ្ងៃឈប់សម្រាកចូលឆ្នាំថ្មីក្នុងខែមេសា ព្រមទាំងនឹងមានការត្រួតពិនិត្យសុខភាព ដែលចូលត្រួតពិនិត្យក្នុងមួយលើកប្រមាណ ៥០០០នាក់”។
រដ្ឋាភិបាលរបបសឹកយោធាមិនបានបង្ហាញលម្អិតពាក់ព័ន្ធនឹងភាពរឹងមាំរបស់កងទ័ពនោះទេ។ ប៉ុន្តែអ្នកវិភាគ និងអ្នកការទូតនៅអាស៊ីអាគ្នេយ៍បាននិយាយថា កងទ័ពមីយ៉ាន់ម៉ាប្រឈមនឹងបញ្ហាកេណ្ឌកងកំលាំង និងប្រើប្រាស់អ្នកដែលមិនធ្លាប់ប្រយុទ្ធឱ្យឡើងទៅកាន់មរភូមិមុខ ។
សូមជម្រាបផងដែរថា ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចល ចាប់តាំងពីយោធាឡើងកាន់អំណាចនៅក្នុងរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយបានបិទបញ្ចប់ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យក្នុងរយៈពេល ១០ ឆ្នាំ ដោយបង្កឲ្យមានការតវ៉ាទ្រង់ទ្រាយធំ ហើយយោធាក៏បានបើកការបង្ក្រាបលើក្រុមអ្នកប្រឆាំងផងដែរ ។
ទន្ទឹមនោះ រយៈពេល ៣ ឆ្នាំមកនេះ រដ្ឋាភិបាលយោធាក៏កំពុងខ្នះខ្នែងដើម្បីកម្ទេចសម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅភាគខាងជើង និងភាគខាងត្បូង ប៉ុន្តែហាក់ដូចជាមិនគាប់ដូចបំណងឡើយ ស្របពេលដែលថ្មីៗនេះតំបន់ភាគច្រើនរបស់ប្រទេសក៏ធ្លាក់ចូលកណ្ដាប់ដៃរបស់ក្រុមឧទ្ទាមទ័ពព្រៃទៅទៀត ៕
អត្ថបទដោយ៖ គង់ សំអាន
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


