Connect with us

ព័ត៌មានអន្ដរជាតិ

ពេញមួយឆ្នាំមុន អ្នកក្រុងបាងកក ដកដង្ហើមជាមួយខ្យល់អាកាសល្អ បានត្រឹម៣១ថ្ងៃប៉ុណ្ណោះ

បានផុស

នៅ

យោងតាមការសិក្សារបស់ Rocket Media Lab ដែលប្រមូលទិន្នន័យពីគេហទំព័រសន្ទស្សន៍គុណភាពខ្យល់ពិភពលោក កាលពីឆ្នាំមុន បានបង្ហាញថា អ្នកក្រុងបាងកក រស់នៅជាមួយគុណភាពខ្យល់ល្អបានត្រឹម៣១ថ្ងៃប៉ុណ្ណោះ ពេញមួយឆ្នាំ២០២៣។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមទិន្នន័យដែលផ្សាយដោយ Nation នៅថ្ងៃសុក្រទី១៦ខែកុម្ភៈ, ថ្ងៃមានខ្យល់ល្អ (ស្ថិតនៅកម្រិតពណ៌បៃតង) កាលពីឆ្នាំមុនគឺធ្លាក់ចុះ៨,៥២% បើធៀបទៅនឹងឆ្នាំ២០២២ ដែលកាលនោះមាន៤៩ថ្ងៃ។

Rocket Media Lab និយាយថា ពេញមួយឆ្នាំ២០២៣ គុណភាពខ្យល់នៅទីក្រុងបាងកក ត្រូវបានចាត់ថ្នាក់នៅកម្រិតពណ៌លឿងឬមានគុណភាពមធ្យម រយៈពេល២៤១ថ្ងៃ (៦៦,២១%)។

ស្របពេលជាមួយគ្នានោះដែរ Rocket Media Lab បានចង្អុលបង្ហាញថា មេសា គឺជាខែមានខ្យល់អាកាសអាក្រក់បំផុតទាំងក្នុងឆ្នាំ២០២៣និងឆ្នាំ២០២២ ពោលគឺកម្រិតកំហាប់ភាគល្អិត PM2.5 ជាមធ្យមប្រចាំខែនេះ គឺ១១៥.៤៧មីក្រូក្រាមក្នុងមួយម៉ែត្រគូប លើសពីកម្រិតស្តង់ដារសុវត្ថិភាពរបស់ប្រទេសថៃ ដែលកំណត់ត្រឹម ៣៧.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូប។

(រូបថត៖ AP)

ពាក់ព័ន្ធបញ្ហាខ្យល់ពុលនេះ គេហទំព័រត្រួតពិនិត្យគុណភាពខ្យល់ IQAir បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ទី១៥ខែកុម្ភៈថា បាងកក ជាប់ចំណាត់ថ្នាក់ ជាទីក្រុងមានការបំពុលខ្លាំងបំផុតលំដាប់ទី៩ លើពិភពលោក។

គេហទំព័រដដែល បានបែងចែកសន្ទទស្សន៍កម្រិតគុណភាពខ្យល់ជាប្រាំមួយប្រភេទដូចជាពី ០-៥០ (គុណភាពល្អ), ៥១-១០០ (មធ្យម), ១០១-១៥០ (មិនល្អសម្រាប់ក្រុមមនុស្សមួយចំនួន), ១៥១-២០០ (មិនល្អជាទូទៅ), ២០១-៣០០ (មិនល្អខ្លាំង) និងលើស ៣០១ (គ្រោះថ្នាក់) ហើយទីក្រុងបាងកក មានសន្ទស្សន៍គុណភាពខ្យល់ចំនួន១៦២។

(រូបថត៖ AFP)

លើសពីនេះ អភិបាលក្រុងលោក Chadchart Sittipunt ក៏ប្រាប់ឲ្យបុគ្គលិកធ្វើការពីផ្ទះផងដែរនៅចុងសប្តាហ៍ ដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាព និងការបញ្ចេញផ្សែងយានយន្ត។

អ្វីដែលកាន់តែព្រួយបារម្ភនោះគឺ ក្រុមអ្នកវិទ្យាសាស្រ្ត មកពីសាកលវិទ្យាល័យ Mahidol ចេញមកព្រមានថា កំហាប់ភាគល្អិត PM2.5​ អាចបណ្តាលឲ្យមនុស្សពុកឆ្អឹងបាន។

ក្រៅពីពុកឆ្អឹង, PM2.5 ក៏អាចបណ្តាលឲ្យជំងឺរ៉ាំរ៉ៃផ្សេងទៀត ដូចជាជំងឺសួត និងមេតាប៉ូលីស កាន់តែធ្ងន់ធ្ងរផងដែរ ព្រោះវាផ្ទុកនូវភាគល្អិត និងសារធាតុគីមីជាច្រើនប្រភេទ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ខ្យល់ពុលនៅថៃ អាចបណ្តាលឲ្យមានជំងឺពុកឆ្អឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម