ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ជិតទទួលបានយន្តហោះចម្បាំង F-16 ជាលើកដំបូង
ប្រទេសអ៊ុយក្រែនជិតទទួលបានយន្តហោះចម្បាំងផលិតដោយអាមេរិកធុន F-16 ជាលើកដំបូងហើយ ដោយពេលនេះ ម្ចាស់ជំនួយគឺប្រទេសហូឡង់ កំពុងរៀបចំការដឹកជញ្ជូនទៅឲ្យ។ នេះបើតាមការបញ្ជាក់ពីនាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte ក្នុងជំនួបតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃសុក្រទី២២ខែធ្នូ។

ហូឡង់ គឺជាអ្នកគាំទ្រទីក្រុងកៀវយ៉ាងពេញទំហឹង ហើយប្រទេសនេះរួមជាមួយដាណឺម៉ាក ន័រវែស និងបែលហ្ស៊ិក សុទ្ធតែប្តេជ្ញាផ្តល់យន្តហោះចម្បាំងឲ្យអ៊ុយក្រែន នៅប៉ុន្មានឆ្នាំខាងមុខ។ ហើយកាលពីខែសីហា លោក Zelensky អះអាងថា ហូឡង់និងបែលហ្ស៊ិក បានសន្យាផ្តល់យន្តហោះចំនួន៤២គ្រឿងដល់អ៊ុយក្រែន ថ្វីបើក្នុងសេចក្តីថ្លែងការណ៍រួមរបស់ប្រទេសទាំងពីរ មិនបានបញ្ជាក់ពីចំនួនជាក់លាក់ណាមួយក៏ដោយ។
មកដល់ថ្ងៃសុក្រ លោក Rutte បានបង្ហោះក្នុងបណ្តាញសង្គម X ថា ការផ្តល់ជូនដំបូង នឹងរួមបូកបញ្ចូលនូវយន្តហោះចំនួន១៨គ្រឿង។ លោកនាយករដ្ឋមន្ត្រីក៏បាននិយាយមុននេះដែរថា សម្រាប់កងយន្តហោះ F-16 ទាំងមូលរបស់ប្រទេសលោក គឺមានយន្តហោះធុននេះចំនួន៤២គ្រឿង ប៉ុន្តែទីក្រុង អាំស្ទែដាំ ត្រូវរក្សាទុកខ្លះដើម្បីយកទៅហ្វឹកហាត់។

ទោះបីជាយ៉ាងណាក៏ដោយ លោក Rutte គូសបញ្ជាក់ថា ហូឡង់ក៏ត្រូវពិនិត្យពិច័យលើលក្ខណៈមួយចំនួនផងដែរ មុនការដឹកជញ្ជូនអាចធ្វើទៅបាន ក្នុងនោះរួមមានដូចជាតម្រូវការសម្រាប់បុគ្គលិក និងហេដ្ឋារចនាសម្ព័ន្ធជាដើម ហើយហូឡង់មិនទាន់ទទួលបានលិខិតអនុញ្ញាតនាំចេញពីអាមេរិកនៅឡើយទេ។
យូរមកហើយ ទីក្រុងវ៉ាស៊ីនតោន ពិតជាស្ទាក់ស្ទើរចំពោះការបញ្ជូនយន្តហោះចម្បាំងទៅឲ្យអ៊ុយក្រែនណាស់។ នឹកដល់ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និយាយពេលនោះថា អ៊ុយក្រែនមិនទាន់ត្រូវការយន្តហោះ F-16 ទេ គ្មានហេតុផល ដែលយោធាអាមេរិក ត្រូវផ្តល់យន្តហោះ F-16 ទៅឲ្យអ៊ុយក្រែនឡើយ។

យ៉ាងណា ចូលដល់រដូវក្តៅ សហរដ្ឋអាមេរិក ស្រាប់តែប្តូរចិត្តដោយទីបំផុត ទីក្រុងវ៉ាស៊ីនតោនបានអនុញ្ញាតឲ្យអាកាសយានិកអ៊ុយក្រែន ហ្វឹកហាត់បើកយន្តហោះ F-16 ហើយបង្ហើបថា ខ្លួនត្រៀមរួចរាល់ហើយដើម្បីផ្ទេរយន្តហោះពីភាគីទីបី ទៅឲ្យទីក្រុងកៀវ ពេលដែលការបណ្តុះបណ្តាលត្រូវបានបញ្ចប់។
ចាប់តាំងពីផ្ទុះជម្លោះជាមួយរុស្ស៊ីកាលពីខែកុម្ភៈឆ្នាំ២០២២មក, ទីក្រុងកៀវ បានជំរុញម្ចាស់ជំនួយលោកខាងលិច ឲ្យផ្គត់ផ្គង់អាវុធទំនើបៗជាងមុន ព្រោះសង្ឃឹមថា វានឹងអាចផ្លាស់ប្តូរស្ថានការណ៍បាន។ ប៉ុន្តែទីក្រុងមូស្គូបានច្រានចោលគំនិតបែបនេះ ដោយនិយាយថា សព្វាវុធរបស់លោកខាងលិច មានតែអូសបន្លាយជម្លោះ និងធ្វើឲ្យប្រជាជនរឹតតែឈឺចាប់ប៉ុណ្ណោះ ដោយគ្មានជួយអ្វីនៅសមរភូមិជួរមុខបានទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ប្រទេសអឺរ៉ុបចំនួន ២ សម្រេចផ្ដល់យន្តហោះចម្បាំង F-16 ដល់ អ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


