ព័ត៌មានអន្ដរជាតិ
តាក់ស៊ីរ៉ូបូតនៅ ចិន ទទួលភ្លើងខៀវដឹកអ្នកដំណើរទៅព្រលានយន្តហោះ
រដ្ឋបាលក្រុងប៉េកាំងប្រទេសចិន ថ្មីៗនេះបានអនុញ្ញាតឲ្យក្រុមហ៊ុនប្រតិបត្តិករតាក់ស៊ីស្វ័យប្រវត្តិ ពោលគឺតាក់ស៊ីរ៉ូបូតបើកដោយខ្លួនឯងចំនួន ២ ក្រុមហ៊ុនដឹកអ្នកដំណើរទៅកាន់ព្រលានយន្តហោះអន្តរជាតិ Beijing Daxing ហើយនេះគឺជាជំហានឆ្ពោះទៅអនាគតបច្ចេកវិទ្យាដ៏សំខាន់នៃរដ្ឋធានីប៉េកាំង និងជាទីក្រុងដំបូងគេលើពិភពលោក ដែលអនុវត្តការដឹកជញ្ជូនអ្នកដំណើរដោយបច្ចេកវិទ្យាគ្មានមនុស្សបើកទៅកាន់ព្រលានយន្តហោះ ។

ប្រភពពីសារព័ត៌មាន China Daily និងអ្នកជំនាញផ្នែកឧស្សាហកម្មបច្ចេកវិទ្យាបានឲ្យដឹងថា ក្រុមហ៊ុនតាក់ស៊ីស្វ័យប្រវត្តិចិនទាំងពីររួមមាន ក្រុមហ៊ុន Baidu Inc និងក្រុមហ៊ុន Pony.AI ដែលនេះគឺជាសមិទ្ធផលដ៏សំខាន់មួយនៃវិស័យដឹកជញ្ជូនចិន ។ ពិសេសនោះគឺការខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) ដែលអាចជំរុញឲ្យមានអាជីវកម្មជាច្រើនលូតទៅមុខនៅលើបច្ចេកវិទ្យាស្វ័យប្រវត្តិបើកបរដោយខ្លួនឯង ។
សម្រាប់ការបើកភ្លើងខៀវនេះទៀតសោត គឺអនុញ្ញាតដោយការិយាល័យកណ្តាលរដ្ឋធានីប៉េកាំងនៃតំបន់បើកបរស្វ័យប្រវត្តិ ដែលឲ្យក្រុមហ៊ុនទាំងពីរអាចអនុវត្តសេវាបើកបរលើផ្លូវល្បឿនលឿន ៤០ គីឡូម៉ែត្រភ្ជាប់តំបន់ Yizhuang នៃក្រុងប៉េកាំងទៅកាន់ព្រលានយន្តហោះ ក៏ដូចជាតំបន់មួយចំនួនដែលបានរៀបចំរួចក្នុងតំបន់ដដែលនោះ ។

យ៉ាងណាមិញ ដើម្បីធានាឲ្យបានសុវត្ថិភាពជាចម្បងជានិច្ច រួមជាមួយលក្ខខណ្ឌអនុញ្ញាតឲ្យដឹកអ្នកដំណើរបាន គឺតម្រូវឲ្យមានបុគ្គលិកពិនិត្យប្រចាំការជាប់នឹងចង្កូតឡាន និងអាចគ្រប់គ្រងស្ថានការណ៍ភ្លាមៗវិញបានក្នុងករណីមានអាសន្នបន្ទាន់ណាមួយ ។
គួររំឭកថា រដ្ឋាភិបាលក្រុងប៉េកាំងកាលពីដើមឆ្នាំ ២០២៤ នេះ ក៏បានបង្ហាញនូវគម្រោង និងពង្រីកនូវវិសាលភាពបច្ចេកវិទ្យាកម្រិតខ្ពស់ផងដែរសម្រាប់ឆ្នាំ ២០២៤ នេះផងដែរ ហើយក្នុងនោះវិស័យគន្លឹះរួមមានការអភិវឌ្ឍទៅលើបច្ចេកវិទ្យាបើកបរដឹកជញ្ជូនស្វ័យប្រវត្តិដោយខ្លួនឯងក្នុងតំបន់មួយចំនួន បច្ចេកវិទ្យានៅស្ថានីយ៍រថភ្លើង ព្រលានយន្តហោះ និងតំបន់ផ្លូវក្នុងទីប្រជុំជនទីក្រុងផងដែរ ៕
ដោយ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


