ព័ត៌មានអន្ដរជាតិ
ចិន ជោគជ័យដំណើរការតាក់ស៊ីលើអាកាស ដឹកភ្ញៀវបាន ៥ នាក់ក្នុងល្បឿន ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង
ប្រភេទយន្តហោះតាក់ស៊ីអគ្គិសនីឈ្មោះ eVTOL ថ្មីៗនេះបានបំពេញបេសកកម្មហោះហើរលើកដំបូងរបស់ខ្លួនក្នុងប្រទេសចិន ក្នុងនាមជាតាក់ស៊ីលើអាកាសហោះពីទីក្រុងមួយទៅទីក្រុងមួយបានដោយជោគជ័យ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិន China Daily ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងថា តាក់ស៊ីហោះនេះបានចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយផ្តើមចេញពីកំពង់ផែ Shekou នៃទីក្រុង Shenzhen ទៅកាន់កំពង់ផែ Jiuzhou នៃទីក្រុង Zhuhai ដែលមានព្រំដែនជាប់ហុងកុងទៅកាន់ភាគខាងត្បូងខេត្ត Guandong ជាប់ទឹកដីម៉ាកាវ ហើយប្រតិបត្តិការហោះហើរនេះ ប្រើរយៈពេល ២០ នាទី ក្នុងរយៈចម្ងាយហោះហើរ ៥៥ គីឡូម៉ែត្រ ។
សម្រាប់ប្រភេទយន្តហោះតាក់ស៊ីដើរដោយអគ្គិសនី eVTOL នេះ អភិវឌ្ឍដោយក្រុមហ៊ុនបច្ចេកវិទ្យាមួយឈ្មោះ Prosperity ហើយវាមានសមត្ថភាពហោះរយៈចម្ងាយបាន ២៥០ គីឡូម៉ែត្រ និងអាចដឹកអ្នកដំណើរបាន ៥ នាក់ ជាមួយនឹងសមត្ថភាពហោះហើរល្បឿនដល់ ២០០ គីឡូម៉ែត្រក្នុង ១ ម៉ោង ។






ដោយ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


