យន្តហោះយោធាអាមេរិក ធ្លាក់នៅរដ្ឋ Alabama – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

យន្តហោះយោធាអាមេរិក ធ្លាក់នៅរដ្ឋ Alabama

Published

on

មនុស្ស២នាក់បានស្លាប់ បន្ទាប់ពីយន្តហោះយោធាមួយគ្រឿង ធ្លាក់នៅជិតអាកាសយានដ្ឋានតំបន់ Montgomery ក្នុងរដ្ឋ Alabama។ នេះបើយោងតាមការឲ្យដឹងពីមន្រ្តីស្រុក។

លោកស្រី Christina Thornton នាយកទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរបស់ទីក្រុង Montgomery បានប្រាប់ Fox News កាលពីយប់ថ្ងៃសុក្រថា យន្ដហោះនេះគឺជាយន្ដហោះធុន T-38។

ទោះបីជាលោកស្រីមិនអាចបញ្ជាក់បានថា តើជនរងគ្រោះទាំងនោះគឺជាយោធាក៏ដោយ ក៏ប៉ុន្តែ យន្តហោះ T-38  ត្រូវបានប្រើដោយទាំងកងទ័ពអាកាសនិងកងទ័ពជើងទឹកសម្រាប់ការហ្វឹកហាត់។ ឆ្មាំជាតិដែនអាកាសរដ្ឋ Alabama មានមូលដ្ឋានធំៗចំនួនបីនៅក្នុងទីក្រុង Birmingham, Dothan និង Montgomery របស់រដ្ឋនេះ។

លោកស្រីបន្តថា មន្ត្រីយោធាដែលមានមូលដ្ឋាននៅអាកាសយានដ្ឋាននោះ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីកងកម្លាំងដែនអាកាសនិងដឹកជញ្ជូនសុវត្ថិភាពជាតិ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Fox News ទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Fox

ចុចអាន៖ ដឹងមូលហេតុខ្លះហើយ! ឥណ្ឌូនេស៊ីបញ្ចេញរបាយការណ៍បឋមការធ្លាក់យន្ដហោះ Sriwijaya Air

ចុចអាន៖ ឥណ្ឌូនេស៊ីប្រាប់កាលបរិច្ឆេទបង្ហាញទិន្នន័យបឋមនៃការធ្លាក់យន្តហោះ Sriwijaya Air

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services