ព័ត៌មានអន្ដរជាតិ
ធ្លាយឧស្ម័នអាម៉ូញាក់នៅ Chonburi របួសមនុស្សជាង១០០នាក់ បង្កការភ័យស្លន់ស្លោ
ការលេចធ្លាយឧស្ម័នអាម៉ូញាក់ ចេញពីរោងចក្រផលិតទឹកកក Banglamung Ltd ក្នុងស្រុក Bang Lamung នៃខេត្ត Chonburi បានបង្កជាភាពស្លន់ស្លោ និងប៉ះពាល់ដល់មនុស្សជាង១០០នាក់។

តាមសេចក្តីរាយការណ៍របស់ Bangkok Post, ឧបទ្ទវហេតុនេះ កើតឡើងនៅម៉ោង ១១.៣៦នាទីយប់ថ្ងៃពុធទី១៧ខែមេសា ហើយភ្លាមៗនោះ ក្រុមអ្នកជួយសង្គ្រោះ បានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ ខណៈកម្មករនៅរោងចក្រនិងអ្នកស្រុក ក្នុងរង្វង់ចម្ងាយពីរគីឡូម៉ែត្រ ត្រូវបានជម្លៀសចេញភ្លាមៗ។
យោងតាមសាក្សី, ពួកគេបានឮសំឡេងផ្ទុះយ៉ាងខ្លាំងនៅរោងចក្រនេះ បន្ទាប់មកមានផ្សែងហុយ ហើយក្រោយពេលពួកគេប៉ះជាមួយឧស្ម័នដែលធ្លាយ ស្រាប់តែរលាកភ្នែក និងច្រមុះ លើសពីនេះ ដល់ថ្នាក់មានមនុស្សមួយចំនួន បាត់បង់ស្មារតីទៀតផង។

អាជ្ញាធរមូលដ្ឋាននិយាយថា អ្នករបួសចំនួន១២៨នាក់ ទទួលការព្យាបាលបឋមនៅកន្លែងកើតហេតុ ក្រោយមកក៏ត្រូវបញ្ជូនទៅមន្ទីរពេទ្យនានា។
ស្របពេលជាមួយគ្នានោះដែរ មន្ត្រីសុខាភិបាលស្រុក Bang Lamung បានណែនាំអ្នកស្រុក សូមកុំទទួលទានអាហារណាមួយដែលអាចប៉ះពាល់នឹងឧស្ម័នអាម៉ូញាក់ដែលលេចធ្លាយនេះ ឲ្យសោះ។

សូមបញ្ជាក់ថា អាម៉ូញាក់ គឺជាសារធាតុគីមីឧស្សាហកម្មដ៏សំខាន់ ហើយវាត្រូវបានផលិតក្នុងទ្រង់ទ្រាយធំសម្រាប់ការប្រើប្រាស់ផ្សេងៗ។ គេប្រើឧស្ម័ននេះសម្រាប់ការផលិតទឹកកក ជាភ្នាក់ងារសម្អាត សារធាតុរំលាយ ជាវត្ថុធាតុដើមសម្រាប់ផលិតប្លាស្ទិក សារធាតុផ្ទុះ និងសារធាតុគីមីផ្សេងៗទៀត។
អាម៉ូញាក់ អាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់មនុស្ស ឬសត្វ ប្រសិនបើដកដង្ហើមស្រូបចូល ឬស្រូបចូលតាមស្បែក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រោងចក្រទឹកកកធ្វើឱ្យលេចធ្លាយឧស្ម័នអាម៉ូញាក់នៅឫស្សីកែវប្រឈមនឹងការបិទទ្វារបើកើតមានលើកទី២
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


