ព័ត៌មានអន្ដរជាតិ
ទីក្រុង ហាណូយ ជួបបាតុភូតកម្រ “ធ្លាក់ទឹកកក”
តាមការចុះផ្សាយរបស់ VN Express, កាលពីរាត្រីថ្ងៃសៅរ៍ ទីក្រុងហាណូយ បានជួបព្យុះដ៏ខ្លាំងមួយ បោកបក់ផ្តួលរំលំដើមឈើ ហើយជាពិសេសមានទាំងធ្លាក់ទឹកកកទៀតផង ដែលនេះជាបាតុភូតដ៏កម្រ។

ព្យុះនេះវាយប្រហារនៅម៉ោង៧:៣០នាទីយប់ ដោយពាំនាំមកជាមួយខ្យល់កន្ត្រាក់ ភ្លៀង ផ្គររន្ទះ និងទម្លាក់ទឹកកកអស់រយៈពេលប្រហែល ១៥ទៅ២០នាទី ជាហេតុបង្កការភ្ញាក់ផ្អើល យ៉ាងខ្លាំង។
វាក៏បោកបំបាក់ដើមឈើដួលសង្កត់យានយន្ត និងផ្តាច់ចរន្តអគ្គិសនីផងដែរ ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍អំពីមនុស្សរងរបួស ឬបាត់បង់ជីវិតនោះទេ។

តាមការបញ្ជាក់ពីអ្នកក្រុងហាណូយ, ត្បិតព្យុះខ្លាំងបែបនេះ គឺជារឿងតែងកើតមានពិតមែន តែការធ្លាក់ទឹកកកគឺកម្រកើតឡើងណាស់ ហើយទឹកកកនោះទៀតសោតមានទំហំប៉ុនៗមេដៃ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកក្រុងហាណូយ បែរជាសប្បាយរីករាយទៅវិញ ដោយនាំគ្នាចេញក្រៅផ្ទះទៅរើសយកដុំទឹកកក ព្រោះតែនេះគឺជាបាតុភូតកម្រ។

មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករធនធានជលសាស្ត្រ បានប្រកាសថា ព្យុះនេះគឺបណ្តាលមកពីប្រព័ន្ធសម្ពាធទាបនៅភាគខាងត្បូង ប្រទេសចិន ហើយបើតាមការព្យាករ, ភ្លៀង និងផ្គររន្ទះ នឹងបន្តប៉ុន្មានថ្ងៃទៀត អាស្រ័យហេតុនេះ ប្រជាជន ត្រូវប្រុងប្រយ័ត្ន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


