ព័ត៌មានអន្ដរជាតិ
ពិភពលោកកំពុងក្តៅ តែប្រទេសចិន បែរជួបគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ
ត្បិតតែប្រទេសមួយចំនួនលើពិភពលោក ត្រូវជួបប្រទះរលកកម្តៅក៏ពិតមែន តែងាកទៅប្រទេសចិនឯណោះវិញ គ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ឥតឈប់ច្រើនថ្ងៃនៅខេត្ត ក្វាងទុង បានបង្ខំឲ្យអាជ្ញាធរ ជម្លៀសមនុស្សជិត៦០ ០០០ នាក់ចេញពីផ្ទះសម្បែង ឆ្ពោះទៅកាន់ទីសុវត្ថិភាព។

ស្របពេលជាមួយគ្នានោះដែរ តាមការចុះផ្សាយរបស់ Xinhua នៅថ្ងៃចន្ទទី២២ខែមេសា, មនុស្សចំនួន១១នាក់ កំពុងបាត់ខ្លួន ថ្វីបើគិតត្រឹមពេលនេះ មិនទាន់មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ក៏ដោយ។
ភ្លៀងខ្លាំងក្លាបានធ្លាក់ជញ្ជ្រំខេត្តមានប្រជាជនច្រើនជាងគេរបស់ចិនមួយនេះ ជាហេតុបណ្តាលឲ្យទឹកទន្លេឡើងផុតច្រាំង ហើយអាជ្ញាធរកំពុងបន្តតាមដានស្ថានការណ៍ដ៏គ្រោះថ្នាក់នេះ យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។

ទន្ទឹមនោះ មន្ត្រីមូលដ្ឋានព្រមានថា ទឹកទន្លេមួយនៅភាគខាងជើងខេត្តក្វាងទុង អាចឡើងដល់កម្រិតកំពូលមិនធ្លាប់មានក្នុងរយៈពេល១០០ឆ្នាំ។
លើសពីនេះ ប្រជាពលរដ្ឋប្រហែល១.១៦លានគ្រួសារ នៅទូទាំងខេត្ត មិនមានអគ្គិសនីប្រើប្រាស់កាលពីចុងសប្តាហ៍ ខណៈជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិ Baiyun ត្រូវបានលុបចោលនិងពន្យារពេល ដោយសារតែភ្លៀងធ្លាក់មិនដាច់ រីឯសាលារៀន ក៏ត្រូវបានបញ្ជាឲ្យបិទទ្វារសិន នៅក្នុងទីក្រុងចំនួន៣ផងដែរ។

ដោយឡែក ផ្ទះរាប់សិបខ្នងនៅទូទាំងខេត្ត ត្រូវបាក់រលំឬរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈអាជ្ញាធរប៉ាន់ប្រមាណថា ការខាតបង់សេដ្ឋកិច្ចមានទំហំទឹកប្រាក់ជិត ១៤០.៦លានយ័ន (១៩.៨លានដុល្លារ)។
មិនត្រឹមប៉ុណ្ណឹង អាជ្ញាធរឧតុនិយមរបស់ចិនព្រមានថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តនៅខេត្តក្វាងទុង និងតំបន់ឆ្នេរនៃខេត្ត ហ្វូជៀន ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។

សូមរម្លឹកទៅខែកក្កដាឆ្នាំមុន ទីក្រុងប៉េកាំង និងខេត្តជុំវិញដូចជា ហឺប៉ី ត្រូវបានជន់លិចដោយភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ បន្ទាប់ពីព្យុះទីហ្វុងជាបន្តបន្ទាប់បក់បោកពីមហាសមុទ្រប៉ាស៊ីហ្វិក បានវាយប្រហារប្រទេសនេះ។
នៅពេលនោះហើយ រដ្ឋធានីរបស់ចិន បានជួបប្រទះភ្លៀងធ្លាក់ កម្រិតខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្ត១៤០ឆ្នាំ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តើ ទីក្រុងឌូបៃ ខាតលុយប៉ុន្មាន ដោយសារទឹកជំនន់ដ៏សាហាវ ប៉ុន្មានថ្ងៃមុន?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


