Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក រកឃើញថា លោក ពូទីន ប្រហែលមិនបានបញ្ជាឲ្យសម្លាប់មេបក្ស​ប្រឆាំង រុស្ស៊ី ឡើយ

បានផុស

នៅ

យោងតាមមន្ត្រីស៊ើបការណ៍សម្ងាត់នៅសហរដ្ឋអាមេរិកបានកំណត់ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ប្រហែលជាមិនមានគម្រោងបញ្ជាឲ្យសម្លាប់មេដឹកនាំប្រឆាំងលោក Alexey Navalny កាលពីខែកុម្ភៈនោះទេ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Al Jazeera កាលពីថ្ងៃទី២៨ ខែមេសាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកមិនបានជំទាស់នឹងការជាប់ពាក់ព័ន្ធរបស់លោក ពូទីន ក្នុងករណីស្លាប់លោក Navalny នោះទេ ប៉ុន្តែបានសន្និដ្ឋានថា ប្រធានាធិបតីរុស្ស៊ីរូបនេះប្រហែលជាមិនបានបញ្ជាឲ្យសម្លាប់មេបក្សប្រឆាំងរូបនេះនោះឡើយ ខណៈការរកឃើញនេះត្រូវបានទទួលយកយ៉ាងទូលំទូលាយនៅក្នុងការិយាល័យស៊ើបការណ៍សម្ងាត់ និងទីភ្នាក់ងារជាច្រើនទៀត រួមទាំងអង្គភាពស៊ើបការណ៍របស់ក្រសួងការបរទេសផងដែរ ។

ទន្ទឹមនោះ ការវាយតម្លៃរបស់សហរដ្ឋអាមេរិកនេះទៀតសោត គឺផ្អែកលើព័ត៌មានជាច្រើន រួមទាំងការស៊ើបការណ៍សម្ងាត់មួយចំនួន និងការវិភាគលើការពិត រួមទាំងពេលវេលានៃការស្លាប់របស់លោក Navalny ផងដែរ ។

គួរបញ្ជាក់ថា លោក Navalny អាយុ ៤៧ ឆ្នាំគឺជាអ្នកនយោបាយប្រឆាំងដ៏ល្បីរបស់រុស្ស៊ី និងជាអ្នករិះគន់លោក ពូទីន ដ៏ខ្លាំងក្លាបំផុត ។ លោកបានស្លាប់នៅថ្ងៃទី១៦ ខែកុម្ភៈ ខណៈដែលលោកត្រូវជាប់ពន្ធនាគាររយៈពេល ១៩ ឆ្នាំដោយការចោទប្រកាន់ពីបទជ្រុលនិយម ។

អ្នកគាំទ្រលោក Navalny បានចោទប្រកាន់លោក ពូទីន ជាអ្នកនៅពីក្រោយការស្លាប់នេះ ហើយថានឹងផ្តល់ព័ស្តុតាងដើម្បីគាំទ្រការចោទប្រកាន់នេះ ។ ចំណែកមន្ត្រីរុស្ស៊ីបានបដិសេធថា ការស្លាប់របស់លោក Navalny មិនមានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនោះទេ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម