ព័ត៌មានអន្ដរជាតិ
អាមេរិក អង្វរប្រទេសនានាឈប់លក់អាវុធឲ្យស៊ូដង់ ខ្លាចផ្ទុះមានរបបប្រល័យពូជសាសន៍
រដ្ឋាភិបាលអាមេរិក បានអំពាវនាវឲ្យបណ្ដាលប្រទេសនានាលើសកលលោក ជាពិសេសនោះគឺសហព័ន្ធអារ៉ាប់រួម បញ្ឈប់ការលក់គ្រឿងសព្វាវុធឲ្យទៅភាគីសង្គ្រាមនៅក្នុងប្រទេសស៊ូដង់ ដោយហេតុថាខ្លាចនឹងមានការសម្លាប់រង្គាសជាថ្មីម្ដងទៀត។ នេះជាអ្វីដែលលោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតអាមេរិក លើកឡើងនៅក្នុងជំនួបទីប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៩ ខែមេសា។
សង្គ្រាមចាប់ផ្ដើមផ្ទុះឡើងនៅស៊ូដង់ កាលពី១ឆ្នាំមុន រវាងក្រុមទាហានស៊ូដង់ (SAF) និងក្រុមកម្លាំងជំនួយរហ័សប៉ារ៉ាយោធា (RSF) ដែលបង្កជាវិបត្តិបង្ខំឲ្យប្រជាជនជម្លៀសខ្លួនផ្លាស់ប្ដូរលំនៅក្នុងទំហំធំបំផុតនៅលើពិភពលោក។ អង្គសហប្រជាជាតិ បានបង្ហាញក្ដីបារម្ភកាលពីថ្មីៗនេះថា ក្រុម RSF អាចនឹងវាយប្រហារដណ្ដើមយករដ្ឋធានី al-Fashir ចំតំបន់ Dafur នៃភាគខាងជើងប្រទេសស៊ូដង់ ដែលទីតាំងនេះគឺជាចំណុចស្នូលនៃការប្រមូលផ្ដុំអំណាចនៅស៊ូដង់ និងធ្លាប់ជាតំបន់កើតមានរបបប្រល័យពូជសាសន៍កាលពី២០ឆ្នាំមុន។
អង្គការ UN បានលើកឡើងថា សហព័ន្ធអារ៉ាប់រួមបានផ្ដល់ការគាំទ្រផ្នែកយោធាឲ្យទៅក្រុម RSF នៅស៊ូដង់។ ឆ្លើយតបនឹងការចោទប្រកាន់នេះ សហព័ន្ធអារ៉ាប់រួម បានបដិសេធការជាប់ពាក់ព័ន្ធនៅក្នុងការគាំទ្រយោធាណាមួយនៅក្នុងភាគីប្រឆាំងរដ្ឋាភិបាលស៊ូដង់។ អ្នកនាំពាក្យសហព័ន្ធអារ៉ាប់រួម បានប្រាប់ UN ថា “សហព័ន្ធអារ៉ាប់រួម មិនបានកំពុងបញ្ជូនសព្វាវុធឬយុទ្ធភ័ណ្ឌសោះឡើយឲ្យទៅបក្សពួកណាមួយនៅក្នុងជម្លោះកំពុងកើតមាននៅស៊ូដង់នោះទេ”។
លោកស្រី Linda បានព្រមានថា ប្រវត្តិសាស្ត្រអាក្រក់នៅស៊ូដង់ អាចនឹងកើតឡើងជាថ្មីម្ដងទៀត ដែលអាចបណ្ដាលឲ្យមនុស្សប្រមាណ ៨០ម៉ឺននាក់ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ជាទីបំផុត។ លោកស្រីក៏បានជំរុញឲ្យក្រុម RSF និងកម្លាំងប្រឆាំងរដ្ឋាភិបាល ចាត់វិធានការបន្ទាន់ ដើម្បីកាត់បន្ថយអំពើហិង្សា ហើយចូលរួមនៅក្នុងកិច្ចចរចាដោយផ្ទាល់។
តាមរបាយការណ៍របស់ UN បានឲ្យដឹងថា ប្រជាពលរដ្ឋស៊ូដង់ ២៥លាននាក់ កំពុងត្រូវការជំនួយ ហើយមានជាង ៨លាននាក់ទៀតបានរត់ភៀសខ្លួនចាកចេញពីលំនៅដ្ឋាន៕
ដោយ៖ ឈាង

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ