Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន ប្រកាសអាសន្ន ខណៈសីតុណ្ហភាព ហក់ឡើងដល់ជិត ៥៥អង្សាសេ

បានផុស

នៅ

ហ្វីលីពីន ក៏កំពុងរងគ្រោះធ្ងន់ធ្ងរដោយសាររលកកម្តៅផងដែរ ដោយការិយាល័យអាកាសធាតុរដ្ឋរបស់ប្រទេសនេះ ហៅកាត់ PAGASA បានចេញការព្យាករនឹកស្មានមិនដល់មួយថា ខែនេះ សីតុណ្ហភាពនឹងហក់ឡើងដល់ ៥៤.៨អង្សាសេឯណោះ ហើយក៏បានប្រកាសអាសន្ននៅតំបន់មួយចំនួនផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន GMA

កាលពីថ្ងៃចន្ទទី២៩ខែមេសា សារព័ត៌មាន ABS-CBN បានរាយការណ៍ថា ទីក្រុង Iba ក្នុងខេត្ត Zambales បានជួបប្រទះនឹងថ្ងៃក្តៅបំផុត ដោយសីតុណ្ហភាពហក់ឡើងដល់កម្រិតកំពូល ៥៣អង្សាសេ ហើយពេលនេះ PAGASA ចេញការព្រមានថា ខែឧសភា សីតុណ្ហភាពនឹងមានចន្លោះពី៤៥ទៅ៥៤.៨អង្សាសេ។

ស្របពេលជាមួយគ្នានោះដែរ PAGASA បានប្រកាសអាសន្ននៅក្នុងតំបន់ចំនួន៣៥ដោយសារតែអាកាសធាតុក្តៅសឹងតែឆេះ ខណៈតំបន់ដែលកត់ត្រាកម្តៅខ្ពស់គឺ CBSUA, Pili, Camarines Sur។

លើសពីនេះ PAGASA ក៏ព្រមានឲ្យប្រុងប្រយ័ត្នចំពោះការដាច់សរសៃឈាមខួរក្បាលផងដែរ ដូចនេះអ្នកទាំងឡាយ គួរកុំចេញទៅណាប្រសិនបើមិនចាំបាច់។

កាលពីប៉ុន្មានថ្ងៃមុននេះទៀតសោត រដ្ឋបាលក្រុងម៉ានីល បានបញ្ចេញរថយន្ត បាញ់ទឹកតាមតាមដងផ្លូវ ដើម្បីនាំមកនូវភាពត្រជាក់ខ្លះ។

សីតុណ្ហភាពនៅទីក្រុងម៉ានីល បានហក់ឡើងដល់៤០អង្សាសេ ហើយដោយសារតែកម្តៅដ៏ក្តៅគគុកបែបនេះ រដ្ឋបាលក្រុង បានសម្រេចឲ្យក្រុមហ៊ុននានា ប្តូរម៉ោងធ្វើការដោយចាប់ផ្តើមពីម៉ោង៧ព្រឹក ដល់ម៉ោង៤រសៀលវិញ។

ពាក់ព័ន្ធបញ្ហាកម្តៅដូចគ្នានេះ កាលពីប៉ុន្មានថ្ងៃមុន សីតុណ្ហភាពនៅទីក្រុងបាងកក នៃប្រទេសថៃឯណោះវិញ បានឡើងដល់ចំណុចកំពូល ៥២អង្សាសេ ដែលជាកម្រិតគ្រោះថ្នាក់។

អាជ្ញាធរថៃ ក៏បានចេញការព្រមានផងដែរថា សីតុណ្ហភាពដ៏ក្ដៅបែកផ្សែងនឹងកាន់តែអាក្រក់ថែមទៀតៗ នារយៈពេលប៉ុន្មានថ្ងៃខាងមុខ។

សូមបញ្ជាក់ថា បច្ចុន្ននេះ តំបន់មួយចំនួនលើពិភពលោក ជាពិសេសអាស៊ីអាគ្នេយ៍ កំពុងរងការវាយប្រហារដោយឥទ្ធិពល El Nino ខណៈបាតុភូតអាកាសធាតុមួយនេះ នឹងបង្កឲ្យមានគ្រោះរាំងស្ងួត ភ្លៀងធ្លាក់ខ្លាំង និងទាញសីតុណ្ហភាពឲ្យហក់ឡើងខ្ពស់ក្នុងកម្រិតកំណត់ត្រាថ្មីៗ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទីក្រុងម៉ានីល បញ្ចេញរថយន្តបាញ់ទឹកតាមដងផ្លូវ ដើម្បីទប់ទល់នឹងកម្តៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ នាទីutes មុន

អាជ្ញាធរ​អប្សរា​​ហាមដាច់ខាត ទេសចរ​គូស​វាសអក្សរ​ផ្សេងៗ​លើ​ផ្ទាំង​ប្រាសាទ​​បុរាណ​តំបន់​អង្គរ​

ព័ត៌មានជាតិ២៦ នាទីutes មុន

កម្ពុជា-ឡាវ រួមគ្នាអភិវឌ្ឍន៍វិស័យមូលបត្រដើម្បីគាំទ្របរិយាបន្នហិរញ្ញវត្ថុរបស់ប្រទេស​ទាំងពីរ​

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ខេត្តថៃ ចំនួន៣៩ ប្រឈមទឹកជំនន់ និងការបាក់ដី នៅចុងសប្តាហ៍នេះ

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

លោក ​មហាធៀរ​៖ ចិននឹងវ៉ាដាច់អាមេរិក ក្លាយជាមហាអំណាចកំពូលពិភព​លោក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Macron៖ លោកខាងលិចនិងអឺរ៉ុប កំពុងប្រឈមការបាត់បង់ទំនុកចិត្ត បើដោះស្រាយជម្លោះនៅអ៊ុយក្រែន ​និងហ្គាហ្សា មិនចេញឆាប់ៗ 

Sokha Hotels

ព័ត៌មានពេញនិយម