ព័ត៌មានអន្ដរជាតិ
អាមេរិក ព្រមានពលរដ្ឋខ្លួន កុំធ្វើដំណើរទៅអាល្លឺម៉ង់ ព្រោះអាចផ្ទុះអំពើភេរវកម្ម
តាមការចុះផ្សាយរបស់កាសែត New York Post នៅថ្ងៃសុក្រទី៣ខែឧសភា សហរដ្ឋអាមេរិក បានចេញការព្រមានដល់ពលរដ្ឋខ្លួន សូមកុំធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ឲ្យសោះ ដោយមើលឃើញពីហានិភ័យផ្ទុះអំពើភេរវកម្មនៅទីនោះ ហើយថែមទាំងបានដំឡើងកម្រិតប្រុងជើងការដល់កម្រិតទី២ ក្នុងប្រព័ន្ធព្រមានការធ្វើដំណើរដែលមាន៤កម្រិតផងដែរ។

រដ្ឋាភិបាលសហរដ្ឋអាមេរិកប្រកាសថា តំបន់ទេសចរណ៍និងមជ្ឈមណ្ឌលដឹកជញ្ជូន ត្រូវបានក្រុមភេរវកម្មកំណត់គោលដៅយ៉ាងញឹកញាប់ ក៏ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន ក្លឹប ទីគោរពបូជា ឧទ្យាន ទីលានកីឡា និងសាលរៀបចំព្រឹត្តិការណ៍វប្បធម៌ ផងដែរ។
លើសពីនេះ ក្រសួងការបរទេសបានព្រមានថា “ភេរវករ អាចបើកវាយប្រហារ ដោយមានការព្រមានតិចតួច ឬគ្មានការព្រមានទាល់តែសោះក៏អាចថាបានដែរ”។

មិនមែនតែអាមេរិកទេ, បើងាកទៅមើលចុងខែមីនា កាលនោះប្រទេសកាណាដា ក៏បានណែនាំពលរដ្ឋខ្លួនឲ្យប្រុងប្រយ័ត្នខ្ពស់ផងដែរនៅក្នុងប្រទេសអាល្លឺម៉ង់ ដោយសារតែការគំរាមកំហែងនៃអំពើភេរវកម្ម។
លើសពីនេះ ចក្រភពអង់គ្លេសក៏បានចេញការព្រមានដូចគ្នា ដោយលើកឡើងអំពីឧប្បត្តិហេតុនៃអំពើភេរវកម្មនៅប្រទេសអាល្លឺម៉ង់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។

អំពើភេរវកម្មទាំងនោះ រួមមានការចាក់ប្រហារដោយកាំបិតបណ្តាលឲ្យមនុស្សស្លាប់និងរបួសធ្ងន់ក្នុងទីក្រុង Dresden កាលពីឆ្នាំ២០២០ ក៏ដូចជាការបាញ់សម្លាប់រង្គាល ចំនួនពីរលើកនៅក្នុងបារ៍ Hanau ដែលផ្តាច់ជីវិតមនុស្ស ៨នាក់ក្នុងឆ្នាំដដែលនោះ។
ចំណែកក្នុងឆ្នាំ២០១៩ មនុស្សចំនួន ២នាក់ ក៏ត្រូវបាញ់សម្លាប់ផងដែរ នៅជិតសាលប្រជុំក្នុងទីក្រុង Halle៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក ព្រមានពលរដ្ឋខ្លួននៅបារាំងឲ្យប្រយ័ត្ន ហាក់មានអ្វីមិនស្រួល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


