រោគសញ្ញាមួយទៀតនៃវីរុសកូវីដ-១៩ ស្ត្រីប្រឈមហានិភ័យនេះខ្ពស់ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

រោគសញ្ញាមួយទៀតនៃវីរុសកូវីដ-១៩ ស្ត្រីប្រឈមហានិភ័យនេះខ្ពស់

Published

on

យោងតាមការស្រាវជ្រាវថ្មីៗនេះ បានរកឃើញថា បន្ទាប់វីរុសកូវីដ-១៩បានចម្លង ជិត១ភាគ៤នៃអ្នកជំងឺនឹងប្រឈមការជ្រុះសក់រយៈពេល ៦ ខែ ក្នុងនោះស្ត្រីមានហានិភ័យខ្ពស់ជាងបុរស។

ក្រុមអ្នកស្រាវជ្រាវដែលសិក្សារោគសញ្ញារយៈពេលវែង នៅទីក្រុងអ៊ូហានប្រទេសចិន បានរកឃើញថា អ្នកជំងឺ ៣៥៩ នាក់ក្នុងចំណោម ១,៦៥៥ នាក់ទទួលរងនឹងការបាត់បង់សក់ពីវីរុសកូវីដ។

ទន្ទឹមគ្នាដែរ ការសិក្សាដែលចេញផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet បានរកឃើញថា ការជ្រុះសក់មិនមែនជាអាការៈតែមួយនោះទេ ប៉ុន្តែការអស់កម្លាំង ថប់ដង្ហើម វិលមុខ និងឈឺសន្លាក់ ក៏ជារោគសញ្ញាដំបូងនៃជំងឺកូវីដ១៩ផងដែរ។

ការសិក្សានេះបានធ្វើឡើងចំពោះអ្នកជំងឺដែលចេញពីសម្រាកព្យបាលមន្ទីរពេទ្យ Jin Yin-tan ចន្លោះថ្ងៃទី ៧ ខែមករា ដល់ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០ ។

ក្រោយសិក្សាប្រមាណ ៦ ខែមក ក្រុមអ្នកស្រាវជ្រាវរកឃើញថា អ្នកជំងឺ ៦៣% មានបញ្ហាអស់កម្លាំងឬខ្សោយសាច់ដុំ ២៦% ជួបបញ្ហាគេងមិនលក់ ២៣% ថប់បារម្ភឬធ្លាក់ទឹកចិត្ត និង ២២% រងនឹងការជ្រុះសក់។ ទិន្នន័យបន្ថែមរកឃើញថា ៧៦% នៃអ្នកជំងឺដែលមានបញ្ហាទាំងនេះគឺជាស្ត្រី។

អ្នកនិពន្ធទស្សនាវដ្តីវេជ្ជសាស្ត្របានឱ្យដឹងថា “នៅ ៦ ខែបន្ទាប់ពីរោគសញ្ញាចាប់ផ្តើមលេចឡើង អ្នកជំងឺភាគច្រើនអស់កម្លាំងឬខ្សោយសាច់ដុំ លំបាកក្នុងការគេង និងថប់បារម្ភឬធ្លាក់ទឹកចិត្ត ដែលនេះជារោគសញ្ញារយៈយូរនៃជំងឺកូវីដ បើទោះបីបានព្យាបាលសះស្បើយក៏ដោយ។”

រីឯនៅក្នុងការស្ទង់មតិ តាមដានរយៈពេល ៣ ខែលើអ្នកជំងឺ ៥៣៨ នាក់ ក្រុមអ្នកស្រាវជ្រាវបានរកឃើញលទ្ធផលស្រដៀងគ្នាថា រាងកាយអ្នកជំងឺនឹងចុះខ្សោយ ឬអស់កម្លាំងខ្លាំងដោយពួកគេដកដង្ហើមញាប់ជាងមុនក្រោយបញ្ចេញកម្លាំងពលកម្ម ហើយអាការៈនេះកើតមានចំពោះស្ត្រីច្រើនជាងបុរស ។ បន្ថែមពីលើនោះ ស្ត្រីក៏ប្រឈមហានិភ័យនៃបញ្ហាផ្លូវចិត្តរយៈពេលវែងជាងបុរស ក្រោយពីឆ្លងវីរុស។

ដោយឡែក នាយកដ្ឋានសុខភាពជាតិរបស់អង់គ្លេស (NHS) បញ្ជាក់ដែរថា ការអស់កម្លាំង ដកដង្ហើមញាប់ និងវិលមុខ ជារោគសញ្ញារយៈវែងនៃអ្នកជំងឺកូវីដ ១៩ ប៉ុន្តែផ្ទុយពីការសិក្សាខាងលើ ការជ្រុះសក់មិនត្រូវបានរាប់បញ្ចូលទេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ sky news

ចុចអាន៖ អ្នកជំងឺកូវីដអាចបាត់បង់ក្លិននិងរសជាតិរហូតដល់ ៥ ខែ បន្ទាប់ពីការឆ្លងមេរោគ

ចុចអាន៖ ការស្រាវជ្រាវ៖កុមារ១ភាគ៣ដែលឆ្លងកូវីដមិនបង្ហាញរោគសញ្ញាទេ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services