ព័ត៌មានអន្ដរជាតិ
សមាជិកណាតូមួយប្រទេស ប្រកាសត្រៀមរួចរាល់ បញ្ជូនទ័ពទៅ អ៊ុយក្រែន
នាយករដ្ឋមន្ត្រីលីទុយអានី ដែលជាសមាជិកអង្គការណាតូគឺ លោកស្រី Ingrida Simonyte បានប្រកាសក្តែងៗថា ប្រទេសរបស់លោកស្រីត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់ពង្រាយទ័ពទៅអ៊ុយក្រែន ហើយប្រសិនបើទីក្រុងកៀវហាមាត់សុំភ្លាម ទ័ពនឹងបញ្ជូនទៅភ្លែត។

ទោះបីជាយ៉ាងណាក៏ដោយ តាមការចុះផ្សាយរបស់ RT នៅថ្ងៃពុធទី៨ខែឧសភា, លោកស្រីបញ្ជាក់ថា កងទ័ពនឹងត្រូវបញ្ជូនទៅដើម្បីតែចូលរួមក្នុងប្រតិបត្តិការបណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែនប៉ុណ្ណោះ ហើយសភាក៏អនុញ្ញាតដែរ។
ស្របពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីរូបនេះ អះអាងថា លោកស្រីមិនខ្វល់ចំពោះប្រតិកម្មរុស្ស៊ីយ៉ាងណានោះទេ ពាក់ព័ន្ធការបញ្ជូនទ័ពទៅអ៊ុយក្រែន ហើយនៅតែទទូចថា រដ្ឋាភិបាលទីក្រុង វីលនីញ៉ូស ចង់ជួយទីក្រុងកៀវពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ឲ្យខ្លាំងដូចមុនម្តងទៀត។

គំនិតនៃការបញ្ជូនទ័ពនេះ បានធ្វើឲ្យគេនឹកឃើញដល់ប្រធានាធិបតីបារាំងលោក Emmanuel Macron ដែលកាលពីខែកុម្ភៈ ចង់ឲ្យដាក់ពង្រាយទាហានអង្គការណាតូ នៅលើដីអ៊ុយក្រែន ដោយលើកហេតុផលថា ដើម្បីការពារជ័យជម្នះរបស់រុស្ស៊ីនៅក្នុងជម្លោះនេះ។
សូមបញ្ជាក់ថា លីទុយអានី ស្ថិតក្នុងចំណោមប្រទេសលោកខាងលិចមួយចំនួន ដែលតែងតែប្រើវោហារសាស្ត្រ ប្រឆាំងរុស្ស៊ី។

កាលពីខែមុន ឯកអគ្គរដ្ឋទូតមួយរូបរបស់ខ្លួន បានង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ស្ពានយុទ្ធសាស្ត្រគ្រីមៀ នឹងត្រូវបំផ្លាញក្នុងពេលឆាប់ៗ ជាក់ជាមិនខានឡើយ ហើយការអត្ថាធិប្បាយនេះទៀតសោត កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បើកភ្លើងខៀវផ្តល់ជំនួយទំហំទឹកប្រាក់៦១ពាន់លានដុល្លារទៅឲ្យអ៊ុយក្រែន និងការលាតត្រដាងថា ខ្លួនបានផ្គត់ផ្គង់មីស៊ីល ATACMS រយៈចម្ងាយមធ្យមបន្ថែមទៀត ទៅឲ្យប្រទេសនេះ។
យ៉ាងណាក្តី ប៉ុន្មានថ្ងៃមុននេះ រុស្ស៊ីស្រាប់តែប្រកាសធ្វើសមយុទ្ធនុយក្លេអ៊ែរដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដើម្បីសាកល្បងសមត្ថភាពរបស់ខ្លួន ដោយទីក្រុងមូស្គូបញ្ជាក់ច្បាស់ៗថា សមយុទ្ធនេះគឺដើម្បីឆ្លើយតបទៅការគំរាមកំហែងពីមន្ត្រីលោកខាងលិច រួមទាំងលោក Macron និងរដ្ឋមន្ត្រីការបរទេសអង់គ្លេស David Cameron ផងដែរ ដែលបើកដៃឲ្យអ៊ុយក្រែន ប្រើប្រាស់អាវុធ ផ្តល់ដោយចក្រភពអង់គ្លេស ដើម្បីវាយប្រហារគោលដៅចូលជ្រៅនៅក្នុងប្រទេសរុស្ស៊ីបាន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


