ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី រាយការណ៍ជូនលោក ពូទីន ក្រោយធ្វើទស្សនកិច្ច កូរ៉េខាងជើង
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទទី៣១ខែកក្កដាថា រដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergei Shoigu បានរាយការណ៍ជូនលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន អំពីលទ្ធផលនៃដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ ទៅកាន់ប្រទេសកូរ៉េខាងជើង។

លោក Peskov បានប្រាប់អ្នកយកព័ត៌មានថា “ពិតមែន រដ្ឋមន្ត្រីបានធ្វើរបាយការណ៍រួចហើយ ប៉ុន្តែខ្ញុំមិនដឹងថា ខ្លឹមសារនៃរបាយការណ៍នោះ លម្អិតកម្រិតណានោះទេ”។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ខែកក្កដា គណៈប្រតិភូរុស្ស៊ីដឹកនាំដោយលោក Shoigu បានទៅដល់ប្រទេសកូរ៉េខាងជើង ក្នុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ តាមការអញ្ជើញរបស់ក្រសួងការពារជាតិកូរ៉េខាងជើង ដើម្បីចូលរួមក្នុងខួបលើកទី៧០ នៃកិច្ចព្រមព្រៀងឈប់បាញ់សង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣។

ក្នុងដំណើរទស្សនកិច្ចនោះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននាំលោក Shoigu ទស្សនាការតាំងពិព័រណ៍ការពារជាតិ ដែលបង្ហាញពីមីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាង បន្ទាប់ពីអ្នកទាំងពីរជួបពិភាក្សាគ្នាស្ដីពីការបង្កើនទំនាក់ទំនង។
ស្របពេលជាមួយគ្នានោះ លោក គីម ក៏បានពិភាក្សាជាមួយលោក Shoigu ស្តីពីសភាពការណ៍នៃសព្វាវុធ និងយុទ្ធសាស្ត្ររបស់ពិភពលោកផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ លោក គីម ជុងអ៊ុន នាំរដ្ឋមន្ត្រីការពារជាតិ រុស្ស៊ី ទស្សនាអាវុធទំនើបៗរបស់ កូរ៉េខាងជើង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


