ព័ត៌មានអន្ដរជាតិ
G7 គាំទ្រ EU ក្នុងការយកទ្រព្យសម្បត្តិបង្កករបស់ រុស្ស៊ី ទៅជួយ អ៊ុយក្រែន
រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីតាលីបាននិយាយថា ក្រុមប្រទេស G7 នឹងគាំទ្រផែនការរបស់សហភាពអឺរ៉ុប (EU) ក្នុងការប្រើប្រាស់ប្រាក់ចំណូលពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងក្នុងសង្រ្គាមអ៊ុយក្រែន ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី១៦ ខែឧសភាកន្លងទៅ ។

G7 បានបង្កកទ្រព្យសម្បត្តិហិរញ្ញវត្ថុប្រហែល ៣០០ ពាន់លានដុល្លារភ្លាមៗ បន្ទាប់ពីការវាយប្រហាររបស់ទីក្រុងមូស្គូលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ។ ចាប់តាំងពីពេលនោះមក សហភាពអឺរ៉ុប និងក្រុមប្រទេស G7 ផ្សេងទៀតបានពិភាក្សាគ្នាថាតើត្រូវប្រើប្រាស់មូលនិធិដើម្បីជួយអ៊ុយក្រែនយ៉ាងដូចម្តេច ។
បើយោងតាមរដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីតាលីបាននិយាយ នៅមុនកិច្ចប្រជុំនៅទីក្រុង Stresa ភាគខាងជើងប្រទេសអ៊ីតាលីដែលគ្រោងធ្វើនៅថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែឧសភាថា G7 នឹងគាំទ្រ EU ក្នុងការប្រើប្រាស់ប្រាក់ចំណូលពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កកដើម្បីជាប្រយោជន៍ដល់អ៊ុយក្រែន ។

ទន្ទឹមនោះ អ៊ីតាលីនឹងព្យាយាមជួយជ្រោមជ្រែងធ្វើយ៉ាងណាដើម្បីឲ្យដំណើរការនេះសម្រេចទៅបាន ។ ជាមួយគ្នានេះប្រឈមមុខនឹងការតស៊ូរបស់អឺរ៉ុបថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោនបានស្នើឲ្យប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ីជាវត្ថុបញ្ចាំ ដើម្បីផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែនផងដែរ ។
គួរបញ្ជាក់ថា ប្រទេសអ៊ីតាលីដែលកាន់តំណែងជាប្រធានប្តូរវេនរបស់ G7 ក៏នឹងព្យាយាមស្តារឡើងវិញនូវកិច្ចព្រមព្រៀងអន្តរជាតិស្តីពីរបៀបចែករំលែកសិទ្ធិពន្ធលើសាជីវកម្មធំៗ ដែលសហរដ្ឋអាមេរិកកំពុងតស៊ូក្នុងការផ្តល់សច្ចាប័ននៅក្នុងសភាផងដែរ ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


