ព័ត៌មានអន្ដរជាតិ
ហ្វីលីពីនស្នើដោះដូរគិលានុបដ្ឋាយិកាជាមួយនឹងវ៉ាក់សាំងកូវីដ
នៅក្នុងសំណើមិនធម្មតាមួយ ហ្វីលីពីនកំពុងស្នើឲ្យចក្រភពអង់គ្លេស និងអាល្លឺម៉ង់ផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រាប់រយរាប់ពាន់ដូស ដោយដោះដូរជាមួយនឹងការបញ្ជូនគិលានុបដ្ឋាយិកាហ្វីលីពីនដែលមានតម្រូវការខ្ពស់នៅទូទាំងពិភពលោកជាបុគ្គលិកជួរមុខក្នុងពេលមានជំងឺរាតត្បាត ។
ក្រសួងសុខាភិបាលអង់គ្លេសបាននិយាយថា ខ្លួនមិនចាប់អារម្មណ៍លើកិច្ចព្រមព្រៀងបែបនេះទេ ហើយអាទិភាពរបស់ខ្លួនគឺត្រូវប្រើការចាក់ក្នុងស្រុក ប៉ុន្តែបាននិយាយថា ខ្លួននឹងចែកចាយវ៉ាក់សាំងលើសកម្រិតជាអន្តរជាតិនាពេលអនាគត ។
ហ្វីលីពីនដែលស្ថិតក្នុងចំណោមប្រទេសមានករណីឆ្លងខ្ពស់បំផុតនៅអាស៊ីបានបន្ធូរបន្ថយបម្រាមមិនឲ្យបញ្ជូនបុគ្គលិកថែទាំសុខភាពរបស់ខ្លួនទៅក្រៅប្រទេស ប៉ុន្តែនៅតែកំណត់ចំនួនអ្នកជំនាញវេជ្ជសាស្ត្រដែលចាកចេញពីប្រទេសនេះដល់ ៥,០០០ នាក់ក្នុងមួយឆ្នាំ ។
ប្រធានការិយាល័យកិច្ចការអន្តរជាតិនៃក្រសួងការងារលោក Alice Visperas បាននិយាយថា ប្រទេសហ្វីលីពីនបានបើកចំហចំពោះការដកបម្រាមនេះជាថ្នូរនឹងវ៉ាក់សាំងពីចក្រភពអង់គ្លេស និងអាល្លឺម៉ង់ដែលខ្លួននឹងប្រើដើម្បីចាក់ពលករក្រៅប្រទេស និងជនភៀសខ្លួនហ្វីលីពីនរាប់សែននាក់ ។
គិលានុប្បដ្ឋាយិកាស្ថិតក្នុងចំណោមប្រជាជនហ្វីលីពីនរាប់លាននាក់ដែលធ្វើការនៅក្រៅប្រទេសដោយផ្តល់ប្រាក់លើសពី ៣០ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំជាការផ្ញើប្រាក់ដែលមានសារៈសំខាន់ដល់សេដ្ឋកិច្ចរបស់ប្រទេស ។
លោក Visperas បានប្រាប់រ៉យទ័រថា “យើងកំពុងពិចារណាលើសំណើដកការបញ្ជូននេះជាមួយការព្រមព្រៀង” ។
ទន្ទឹមនោះសមាគមគិលានុបដ្ឋាយិកាហ្វីលីពីន (PNA) បានសម្តែងការខកចិត្តចំពោះសំណើផ្តល់សេវាគិលានុបដ្ឋាយិការបស់ប្រទេសនេះទៅកាន់ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ជាថ្នូរនឹងវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ។
សមាគមបានសារភាពថា ខ្លួនកំពុងទទួលបានការលើកលែងពីមន្រ្តីចំពោះការបញ្ជូននេះ ប៉ុន្តែបានចង្អុលបង្ហាញថា វាមិនចាំបាច់ធ្វើឲ្យសេវាកម្មរបស់បុគ្គលិកពេទ្យជាលក្ខខណ្ឌដើម្បីទទួលបានវ៉ាក់សាំងនោះទេ ។
ប្រទេសអង់គ្លេសមានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ខ្ពស់ជាងគេទី ៥ នៅលើពិភពលោក ខណៈដែលប្រទេសអាឡឺម៉ង់មានអ្នកឆ្លងច្រើនជាងគេលំដាប់ទី ១០ នៅលើពិភពលោក ។
ប្រទេសអង់គ្លេសបាននិយាយថាមានគិលានុបដ្ឋាយិកាចំនួន ១១,០០០ នាក់កំពុងបម្រើការងារនៅក្នុងសេវាសុខភាពជាតិ (NHS) ច្រើនជាងឆ្នាំមុន ។ ប្រទេសនេះបាននិយាយថា ខណៈពេលដែលខ្លួនមានប្រជាជនហ្វីលីពីនចំនួន ៣០,០០០ នាក់ដែលធ្វើការឲ្យ NHS ចក្រភពអង់គ្លេសមិនចាំបាច់ធ្វើពាណិជ្ជកម្មវ៉ាក់សាំងបន្ថែមទៀតនោះទេ ។
ដោយដកស្រង់សម្ដីលោកនាយករដ្ឋមន្ត្រី Boris Johnson អ្នកនាំពាក្យក្រសួងសុខាភិបាលបាននិយាយថា “យើងមិនមានផែនការសម្រាប់ចក្រភពអង់គ្លេសដើម្បីយល់ព្រមលើកិច្ចព្រមព្រៀងវ៉ាក់សាំងជាមួយហ្វីលីពីនដែលជាប់ទាក់ទងនឹងការជ្រើសរើសគិលានុបដ្ឋាយិកាបន្ថែមទៀតទេ” ។
អ្នកនាំពាក្យខាងលើបន្តថា “យើងបានបញ្ជាក់ថា យើងនឹងចែកចាយវ៉ាក់សាំងដែលមានកម្រិតនៅពេលអនាគតក៏ដូចជាតាមរយៈកម្មវិធីវ៉ាក់សាំង COVAX ដែលដឹកនាំដោយ UN” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNN
ចុចអាន ៖ លោក Duterte ឲ្យអាមេរិកបង់ប្រាក់ដើម្បីរក្សាកតិកាសញ្ញាយោធាជាមួយហ្វីលីពីន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៩ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


