Connect with us

ព័ត៌មានអន្ដរជាតិ

លោក Duterte ឲ្យអាមេរិកបង់ប្រាក់ដើម្បីរក្សាកតិកាសញ្ញាយោធាជាមួយហ្វីលីពីន

បានផុស

នៅ

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បាននិយាយថា លោកចង់ឲ្យសហរដ្ឋអាមេរិកបង់ប្រាក់ដើម្បីរក្សាកតិកាសញ្ញាដែលមានអាយុកាលពីរទសវត្សរ៍ដែលសម្របសម្រួលសមយុទ្ធយោធារួមគ្នា ហើយជាកិច្ចព្រមព្រៀងមួយដែលលោកបានព្យាយាមលុបចោលកាលពីឆ្នាំមុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Duterte បាននិយាយកាលពីថ្ងៃសុក្រអំពីកិច្ចព្រមព្រៀង Visiting Forces Agreement ឬហៅកាត់ថា VFA ជាមួយសហរដ្ឋអាមេរិកថា “ពួកគេត្រូវបង់ប្រាក់ ។ វាជាចំណែកនៃការទទួលខុសត្រូវរួមគ្នា ប៉ុន្តែចំណែកនៃការទទួលខុសត្រូវរបស់អ្នកមិនត្រូវធ្វើឡើងដោយទទេរនោះទេ” ។

លោកបាននិយាយនៅក្នុងសុន្ទរកថាមួយទៅកាន់ទាហានហ្វីលីពីនដោយសំដៅទៅលើជម្លោះណាមួយដែលអាចកើនឡើងនៅក្នុងសមុទ្រចិនខាងត្បូងថា “ពីព្រោះបន្ទាប់ពីសង្គ្រាមផ្ទុះឡើងយើងទាំងអស់គ្នាត្រូវបង់ប្រាក់ ហើយគាត់មិនបាននិយាយថាគាត់ចង់បានអ្វីនោះទេ” ។

លោក Duterte បានធ្វើការកត់សម្គាល់បែបនេះនៅប៉ុន្មានថ្ងៃ បន្ទាប់ពីមន្រ្តីហ្វីលីពីន និងសហរដ្ឋអាមេរិកបានធ្វើការពិភាក្សាលើកិច្ចសហប្រតិបត្តិការសន្តិសុខ ខណៈរដ្ឋមន្រ្តីក្រសួងការពារជាតិលោក Delfin Lorenzana បាននិយាយថា លោកសង្ឃឹមថា សមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិកនឹងចាប់ផ្តើមឡើងវិញនៅរដូវក្តៅនេះ ។

កាលពីមួយឆ្នាំមុនលោក Duterte បានបញ្ចប់កិច្ចព្រមព្រៀងកតិកាសញ្ញាឆ្នាំ ១៩៩៨ ជាមួយសហរដ្ឋអាមេរិកមុនពេលងាកមកវិញនៅពីរបីខែក្រោយមក ។ ខណៈពេលដែលលោក Duterte តែងតែចោទសួរពីផលប្រយោជន៍នៃសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក កងយោធាហ្វីលីពីនបានធ្វើការជាមួយសមភាគីអាមេរិកដើម្បីប្រឆាំងនឹងការទាមទារទឹកដីរបស់ទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bloomberg

ចុចអាន ៖ អាមេរិកនៅតែប្ដេជ្ញារំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង

ចុចអាន ៖ ក្រោយរកឃើញវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មី ប្រធានាធិបតីហ្វីលីពីនប្រាប់ក្មេងៗនៅផ្ទះមើលទូរទស្សន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម