Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះ Qatar Airways ជួបហេតុការណ៍ដូច Singapore Airlines របួសមនុស្សច្រើននាក់

បានផុស

នៅ

មួយសប្តាហ៍ បន្ទាប់ពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ជួបបញ្ហារលាក់ក្រឡុកសម្លាប់អ្នកដំណើរម្នាក់និងរបួសរាប់សិបនាក់ទៀតនោះ ស្រាប់តែកាលពីថ្ងៃអាទិត្យទី២៦ខែឧសភា យន្តហោះ Qatar Airways បានជួបបញ្ហាដូចគ្នានេះ ដោយបណ្តាលឲ្យមនុស្ស១២នាក់រងរបួស។

(រូបថត៖ Daily Mail)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ Reuters, ជើងហោះហើរ QR017 របស់ក្រុមហ៊ុនអាកាសចរណ៍កាតា កំពុងធ្វើដំណើរចេញពីទីក្រុង ដូហា ឆ្ពោះទៅកាន់ទីក្រុង ឌុយប្លាំង នៃប្រទេស អៀរឡង់ ពេលដែលខ្លួនជួបឧបទ្ទវហេតុ បណ្តាលឲ្យអ្នកដំណើរ៦នាក់ និងបុគ្គលិកអាកាសយានិក ៦នាក់ត្រូវរបួស។

ទោះបីជាយ៉ាងណាក៏ដោយ យន្តហោះប្រភេទ Boeing B787-9 មួយគ្រឿងនេះ បានចុះចតដោយសុវត្ថិភាព ហើយអ្នករបួសទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

(រូបថត៖ iStock)

ភ្លាមៗក្រោយកើតរឿង Qatar Airways ក៏បានសុំទោសចំពោះហេតុការណ៍គួរឲ្យសោកស្តាយនេះ និងចេញសេចក្តីថ្លែងការណ៍ ប្រកាសស៊ើបអង្កេត ករណីខាងលើជាបន្ទាន់ផងដែរ។

ឧបទ្ទវហេតុនេះ កើតឡើងបន្ទាប់ពីបុរសជនជាតិអង់គ្លេសម្នាក់បាត់បង់ជីវិត និងមនុស្សរាប់សិ​បនាក់ រងរបួសធ្ងន់នៅលើជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) ដែលជួបហេតុការណ៍រន្ធត់ដូចគ្នានេះ ហើយ​ត្រូវ​បង្ខំ​ចិត្ត​ចុះ​ចត​បន្ទាន់​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ។

(រូបថត៖ GMA)

តាមការបញ្ជាក់ពីអាជ្ញាធរសុខាភិបាលថៃ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន, មនុស្សមួយចំនួនមានរបួសឆ្អឹងខ្នង ខួរក្បាល និងលលាដ៍ក្បាល។

សូមបញ្ជាក់ថា ការធ្វើដំណើរតាមផ្លូវអាកាស កម្របង្កឲ្យមនុស្សរងរបួសណាស់ ជាក់ស្តែងនៅសហរដ្ឋអាមេរិក ដែលជាទីផ្សារធ្វើដំណើរតាមផ្លូវអាកាសដ៏ធំបំផុតរបស់ពិភពលោក មានមនុស្សរងរបួសឈានដល់ការបញ្ជូនចូលមន្ទីរពេទ្យត្រឹមតែ១៦៣នាក់ប៉ុណ្ណោះ រាប់ចាប់ពីចន្លោះឆ្នាំ២០០៩ដល់ឆ្នាំ២០២២៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ របាយការណ៍រកឃើញថា យន្តហោះ Boeing ៣០០គ្រឿង មានបញ្ហាអាចផ្ទុះឆេះនៅលើអាកាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

នយោបាយ៩ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម