ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ូទី ដោះលែងអ្នកទោសសង្គ្រាមជាង ១០០ នាក់
ក្រុមឧទ្ទាមហ៊ូទីដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន និងគាំទ្រដោយអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យបានដោះលែងអ្នកទោសសង្គ្រាមជាង ១០០ នាក់ដែលជាប់ឃំុ ក្នុងអំឡុងពេលជម្លោះដ៏រ៉ាំរ៉ៃរបស់ប្រទេសនេះ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters កាលពីថ្ងៃទី២៧ ខែឧសភាកន្លងទៅ ។

យោងតាមកាកបាទក្រហមនៅក្នុងប្រទេសនេះបានឲ្យដឹងថា ការដោះលែងអ្នកទោស ១១៣ នាក់បានធ្វើឡើងកាលពីថ្ងៃអាទិត្យនៅក្នុងរដ្ឋធានី Sanaa ដែលកាន់កាប់ដោយក្រុមហ៊ូទី ។
អ្នកទោសដែលត្រូវបានដោះលែងគឺស្ថិតក្នុងចំណោមអ្នកដែលគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានចុះទៅសួរសុខទុក្ខ និងជួយទំនុកបម្រុងជាទៀងទាត់នៅក្នុងរដ្ឋធានីយេម៉ែន ខណៈការដោះលែងនេះបានកើតឡើងជាង ១ ឆ្នាំ បន្ទាប់ពីភាគីធ្វើសង្រ្គាមជាមួយយេម៉ែនបានដោះលែងអ្នកទោសជាង ៨០០ កាលពីខែមេសាឆ្នាំមុន ។
ចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅក្នុងឆ្នាំ ២០១៤ មនុស្សរាប់ពាន់នាក់ត្រូវបានចាប់ឃុំខ្លួនធ្វើជាអ្នកទោស ខណៈអ្នកផ្សេងទៀតបានបាត់ខ្លួន ។ ប្រទេសយេម៉ែនបានធ្លាក់ចូលទៅក្នុងជម្លោះដ៏មហន្តរាយ នៅពេលដែលក្រុមហ៊ូទីបានចេញពីមូលដ្ឋានរឹងមាំនៅភាគខាងជើង ហើយបានដណ្តើមកាន់កាប់ទីក្រុង Sanaa និងតំបន់ភាគច្រើននៃប៉ែកខាងជើងយេម៉ែន ដោយបង្ខំឲ្យរដ្ឋាភិបាលនិរទេសខ្លួន ។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជម្លោះបានប្រែក្លាយទៅជាសង្គ្រាមរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ដោយមានមនុស្សស្លាប់ជាង ១៥ មុឺននាក់ រួមទាំងអ្នកប្រយុទ្ធ និងជនស៊ីវិល ហើយនេះក៏ជាគ្រោះមហន្តរាយមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោកផងដែរ ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


