ព័ត៌មានអន្ដរជាតិ
លោក សេដ្ឋា ចេញស្រាយបំភ្លឺរឿងតំណែងនាយករដ្ឋមន្ត្រី ក្រោយបញ្ហាអាស្រូវតែងតាំងមន្ត្រីមានទោសទណ្ឌ
នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានចេញមុខស្រាយបំភ្លឺពាក់ព័ន្ធនឹងរឿងរ៉ាវដែលសមាជិកព្រឹទ្ធសភាចំនួន ៤០ រូបដាក់ញត្តិទៅតុលាការធម្មនុញ្ញស្នើឲ្យដកលោកចេញពីតំណែង ដោយសារតែបញ្ហាអាស្រូវតែងតាំងមន្ត្រីដែលជាប់ទោសព្រហ្មទណ្ឌចូលក្នុងជួររដ្ឋាភិបាលរបស់លោក ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយទូរទស្សន៍ Nation TV កាលពីពេលថ្មីៗនេះ, លោក សេដ្ឋា បានប្រាប់ថា លោកមិនបានប្រព្រឹត្តទោសខុសអ្វីនោះទេក្នុងការតែងតាំងលោក Pichit Chuenban ធ្វើជារដ្ឋមន្ត្រីនៅទីស្តីការនាយករដ្ឋមន្រ្តី ហើយលោកក៏រំពឹងនឹងពន្យល់ឲ្យអស់សេចក្ដីលើសំណុំរឿងនេះទៅកាន់តុលាការធម្មនុញ្ញកាន់តែជ្រាបច្បាស់ផងដែរ ។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ច្បាស់ៗថា នៅពេលដែលមានករណីបែបនេះកើតឡើង យើងត្រូវតែពន្យល់ដោយតម្លាភាព និងតាមនីតិវិធីទៅកាន់តុលាការ ហើយការតែងតាំងលោក Pichit ដែលជាអតីតមេធាវីឲ្យមានតួនាទីក្នុងជួររដ្ឋាភិបាលរបស់លោកធ្វើឡើងដោយយុត្តិធម៌ ហើយលោកសង្ឃឹមថា នឹងមិនប៉ះពាល់ទៅដល់ការរង្គោះរង្គើតំណែងរបស់លោកនោះទេ ។ ទោះយ៉ាងណា លោកក៏ត្រូវត្រៀមឆ្លើយគ្រប់សំណួរក្ដៅទាំងអស់ផងដែរ” ។

អតីតមហាសេដ្ឋីអចលនទ្រព្យវ័យ ៦២ ឆ្នាំរូបនេះទទួលស្គាល់ថា “មានភាគីជាច្រើនមិនពេញចិត្តចំពោះការតែងតាំងនេះ ប៉ុន្តែវាជាកាតព្វកិច្ចរបស់រដ្ឋាភិបាលដែលត្រូវតែចេញការពន្យល់ ។ ដូច្នេះថាតើមានការពេញចិត្ត ឬក៏អត់ ទុកឲ្យតុលាការជាអ្នកកាត់ក្ដីទៅចុះ ប៉ុន្តែចំពោះលោកនេះគឺជាភាពត្រឹមត្រូវ និងជាភាពស្មោះត្រង់ក្នុងនាមជាអ្នកដឹកនាំ” ។
តុលាការធម្មនុញ្ញរបស់ប្រទេសថៃកាលពីសប្ដាហ៍មុនបានទទួលយកបណ្តឹងរបស់សមាជិកព្រឹទ្ធសភាចំនួន ៤០ រូបដែលទាមទារឲ្យដកលោក សេដ្ឋា ចេញពីតំណែងជានាយករដ្ឋមន្ត្រី ដោយសារតែបំពានរដ្ឋធម្មនុញ្ញ ក្រោយរឿងតែងតាំងលោក Pichit ធ្វើជារដ្ឋមន្ត្រីនៅទីស្តីការនាយករដ្ឋមន្ត្រី ព្រោះអតីតមេធាវីរូបនេះខ្វះសុចរិតភាព និងបទដ្ឋានសីលធម៌ដែលតម្រូវដោយរដ្ឋធម្មនុញ្ញ ជាពិសេសលោកជាប់ពាក់ព័ន្ធទោសព្រហ្មទណ្ឌ ។

លោក Pichit ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ ខែកាលពីឆ្នាំ ២០០៨ ពីបទមិនគោរពតុលាការ ក្រោយមានការចោទប្រកាន់ថា បានប៉ុនប៉ងសូកប៉ាន់មន្ត្រីតុលាការចំនួន ២ លានបាត (៥៥,២១៨ ដុល្លារ) ដោយលាក់លុយនៅក្នុងថង់គ្រឿងទេសមួយ ខណៈអាជ្ញាប័ណ្ណច្បាប់របស់លោកត្រូវបានក្រុមប្រឹក្សាមេធាវីនៃប្រទេសថៃព្យួររយៈពេល ៥ ឆ្នាំ បន្ទាប់ពីមានករណីនេះ ។
គួរបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលថៃដែលកាច់ចង្កូតនាវាដោយលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន កំពុងស្ថិតក្នុងភាពវឹកវរ ខណៈក៏មានការលាលែងពីតំណែងរបស់រដ្ឋមន្ត្រី ៣ រូបរួចទៅហើយផងដែរក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ក្រោយការរុះរើគណៈរដ្ឋមន្ត្រី ស្របពេលដែលបច្ចុប្បន្នសេដ្ឋកិច្ចថៃក៏មិនទាន់ដំណើរការល្អនៅឡើយនោះដែរ ជាពិសេសពាក់ព័ន្ធនឹងកិច្ចសន្យាផ្ដល់សាច់ប្រាក់ដល់ប្រជាជនប្រមាណ ៥០ លាននាក់ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អតីតមេបក្សឈ្នះឆ្នោត ថៃ ត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រី បើលោក សេដ្ឋា ត្រូវដកតំណែង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


