Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង ផ្អាកកិច្ចព្រមព្រៀងយោធាជាមួយ កូរ៉េខាងជើងទាំងស្រុង ដោយសាររឿង ប៉េងប៉ោង

បានផុស

នៅ

តាមការចុះផ្សាយរបស់ CNA នៅថ្ងៃអង្គារទី៤ខែមិថុនា, នៅទីបំផុត ប្រធានាធីបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានសម្រេចចិត្តផ្អាកកិច្ចព្រមព្រៀងយោធាឆ្នាំ២០១៨ ជាមួយប្រទេសកូរ៉េខាងជើងទាំងស្រុងហើយ ដើម្បីឆ្លើយតបទៅនឹងទង្វើរបស់ទីក្រុងព្យុងយ៉ាង ដែលបង្ហោះប៉េងប៉ោងផ្ទុកសំរាមចូលដីកូរ៉េខាងត្បូង កាលពីសប្តាហ៍មុន។

លោក Yoon Suk (រូបថត៖ CNN)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីសម្រេចនេះកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាល​ក្រុង​សេអ៊ូល គំរាម​​ផ្អាក​កិច្ច​ព្រមព្រៀង​យោធា ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​កូរ៉េ​ខាង​ជើង ក្នុង​គោល​បំណង​កាត់​បន្ថយ​ភាព​តានតឹង។

តាមពិតទៅ កិច្ចព្រមព្រៀងនេះ ត្រូវបានចាត់ទុកជាមោឃៈរួចទៅហើយកាលពីឆ្នាំមុន ពេលទីក្រុងសេអ៊ូល បង្ខំចិត្តផ្អាកចំណុចខ្លះ ដើម្បីឆ្លើយតបទៅនឹងការដែលកូរ៉េខាងជើង បាញ់បង្ហោះផ្កាយរណបចារកម្មចូលទៅក្នុងគន្លងអវកាស។

(រូបថត៖ Tasnim News)

មកដល់សប្តាហ៍មុន រដ្ឋាភិបាលទីក្រុងសេអ៊ូល ឲ្យទីក្រុងព្យុងយ៉ាង ឈប់បង្ហោះប៉េងប៉ោងដែលមានភ្ជាប់ជាមួយនូវកន្ទុយបារី លាមកសត្វនិងសំរាមឯទៀត ចូលដីកូរ៉េខាងត្បូង ប៉ុន្តែនិយាយយ៉ាងណាក៏កូរ៉េខាងជើងមិនស្តាប់ដែរ ទើបឈានដល់ថ្នាក់សម្រេចចិត្តបញ្ឈប់កិច្ចព្រមព្រៀងយោធាតែម្តងទៅ។

ទោះបីជាយ៉ាងណាក៏ដោយ បើតាមការបញ្ជាក់ពីកូរ៉េ​ខាង​ជើង, ការ​បង្ហោះ​នេះ គឺ​ជា​ការ​សងសឹក​ចំពោះ​យុទ្ធនាការ​​ឃោសនា​ដោយ​​​ក្រុម​អ្នក​រត់​ចោល​ស្រុក និង​សកម្មជន​កូរ៉េ​ខាង​ត្បូង តាម​រយៈ​ការ​បង្ហោះ​ប៉េងប៉ោង​ចូល​កូរ៉េ​ខាង​ជើង ហើយ​នៅ​លើ​ប៉េងប៉ោងទាំងនោះ ​មាន​ខិត្តប័ណ្ណ​ប្រឆាំង​ក្រុង​ព្យុងយ៉ាង ព្រម​ទាំង​អាហារ ថ្នាំពេទ្យ ប្រាក់ និង​​បន្ទះ USB ផ្ទុក​​ដោយ​ភាពយន្ត និង​វីដេអូ​​ចម្រៀង K-Pop ផងដែរ។

(រូបថត៖ AP)

ពេលដែលកិច្ចព្រមព្រៀងនេះត្រូវបញ្ឈប់ មានន័យថា កូរ៉េខាងត្បូង អាចបន្តធ្វើសមយុទ្ធបាញ់គ្រាប់ពិត និងចាប់ផ្តើមយុទ្ធនាការឃោសនាប្រើគ្រឿងបំពងសំឡេងឮៗនៅតាមព្រំដែនជាមួយភាគខាងជើងវិញបាន។

សូមបញ្ជាក់  ការប្រើប្រាស់គ្រឿងបំពងសំឡេងរបស់កូរ៉េខាងត្បូង ត្រូវគេចាត់ទុកថាជាយុទ្ធសាស្ត្រសង្គ្រាមខាងចិត្តសាស្ត្រមានតាំងពីសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣មក ហើយវាជាវិធានការប្រឆាំងនឹងអ្វីដែលទីក្រុងសេអ៊ូល ចាត់ទុកថាជាការបង្កហេតុរបស់កូរ៉េខាងជើងធ្ងន់ធ្ងរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កូរ៉េ​ខាង​ត្បូង ត្រៀម​ផ្អាក​កិច្ច​ព្រមព្រៀង​យោធា​ជាមួយ​កូរ៉េ​ខាង​ជើង ព្រោះ​រឿង​បង្ហោះ​ប៉េងប៉ោង​សំរាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៨ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៣៥ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៣៦ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៤៣ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម