Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង​បញ្ជូនប៉េងប៉ោង​សំរាម ​​ចូល​ទៅ​​​កូរ៉េ​ខាង​ត្បូងម្ដងទៀត

បានផុស

នៅ

កូរ៉េខាងជើង បញ្ជូនប៉េងប៉ោងដែលផ្ទុកសំរាមរាប់រយទៅកូរ៉េខាងត្បូងម្តងទៀត បន្ទាប់ពីសកម្មជនកូរ៉េខាងត្បូងបានបញ្ជួនកញ្ចប់ផ្ទុកUSB ដែលមានពត៌មានអំពីK-pop និង K-dramas ទៅឲ្យកូរ៉េខាងជើង ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន​ CNN នៅថ្ងៃទី ០៩ ខែ មិថុនា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល (JCS) បានឲ្យដឹងថា ប៉េងប៉ោងប្រហែល៣៣០ដែលផ្ទុកសំរាមត្រូវបានបញ្ជូនដោយកូរ៉េខាងជើងចាប់តាំងពីយប់ថ្ងៃសៅរ៍ ដែលក្នុងនោះប្រហែល ៨០ បានទៅដល់ប្រទេសកូរ៉េខាងត្បូង។ខណៈប៉េងប៉ោងប្រហែល១,០៦០ ពីកូរ៉េខាងជើងបានចូលទៅក្នុងទឹកដីកូរ៉េខាងត្បូងចាប់តាំងពីថ្ងៃទី ២៨ ខែឧសភា ។បើទោះបីជាកាកសំណល់ក្រដាស និងប្លាស្ទិកត្រូវបានរកឃើញនៅក្នុងកញ្ចប់ទាំងនោះមិនមានសារធាតុគ្រោះថ្នាក់ក៏ដោយក៏ក្រុមប្រឹក្សាសន្តិសុខជាតិរបស់កូរ៉េខាងត្បូងបានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃអាទិត្យដើម្បីពិភាក្សាអំពីការឆ្លើយតបទៅនឹងរលកចុងក្រោយនៃការបញ្ជូនប៉េងប៉ោងមកនេះ។

គួរបញ្ជាក់ថាកាលពីសប្តាហ៍មុន ទីក្រុងព្យុងយ៉ាងបានអះអាងថា បានបញ្ជូនប៉េងប៉ោងសរុបចំនួន ៣,៥០០ ដែលផ្ទុកសំរាមចំនួន ១៥ តោនទៅកាន់កូរ៉េខាងត្បូងតែបានប្រកាសថានឹងផ្អាកជាបណ្តោះអាសន្នប៉ុន្តែដោយសារកាលពីថ្ងៃព្រហស្បតិ៍ សកម្មជនកូរ៉េខាងត្បូងបានបញ្ជូនប៉េងប៉ោងទៅកូរ៉េជើងវិញ ដោយភ្ជាប់ខិត្តប័ណ្ណរាប់សែនសន្លឹកថ្កោលទោសមេដឹកនាំគីម ជុងអ៊ុន និង USB ចំនួន ៥,០០០ ដែលមានផ្ទុកពត៌មានពី K-pop និង K-dramas ដែលបណ្ដាលកូរ៉េខាងជើងមិនបញ្ឃប់ហើយបន្តបញ្ជូនប៉េងប៉ោងមកជាបន្តបន្ទាប់៕

អត្ថបទ​៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម