ព័ត៌មានអន្ដរជាតិ
យន្តហោះចម្បាំងរុស្ស៊ីដ៏ថ្មីសន្លាងមួយគ្រឿងតម្លៃ ៦៥លានដុល្លារ ត្រូវអ៊ុយក្រែន កម្ទេច
តាមសេចក្តីរាយការណ៍របស់ Daily Mail, កងកម្លាំងអ៊ុយក្រែន បានបញ្ជូនដ្រូន Kamikaze ទៅកម្ទេចយន្តហោះចម្បាំង Su-57 ដ៏ថ្មីសន្លាងរបស់លោក វ្ល៉ាឌីមៀរ ពូទីន ហើយយន្តហោះនេះទៀតសោត មួយគ្រឿងមានតម្លៃ ៦៥លានដុល្លារ។

ពាក់ព័ន្ធរឿងនេះដែរ ចារកម្មយោធាទីក្រុងកៀវ បានបញ្ចេញរូបភាពផ្កាយរណបបង្ហាញពីទិដ្ឋភាព ក្រោយការវាយប្រហារកាលពីថ្ងៃសៅរ៍ទី៨ខែមិថុនា ក្នុងមូលដ្ឋានទ័ពអាកាស Akhtubinsk នៅតំបន់ Astrakhan ភាគខាងត្បូងប្រទេសរុស្ស៊ី។

គេដឹងថា នេះជាលើកដំបូងហើយដែលយន្តហោះចម្បាំង Su-57 ជំនាន់ទី៥ ត្រូវបានកម្ទេច និងក៏ជាលើកដំបូងដែរ ដែលបន្ទាយទ័ពអាកាស Akhtubinsk រងការវាយប្រហារ។ ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ ភាគីរុស្ស៊ី មិនទាន់ចេញបកស្រាយអ្វីទេ ពាក់ព័ន្ធការវាយប្រហារខាងលើ។

សូមបញ្ជាក់ថា ដើមឡើយ ទីក្រុងមូស្គូ តែងតែលើកសរសើរម្តងហើយម្តងទៀតថា Su-57 គឺជាយន្តហោះចម្បាំងល្អផ្តាច់គេលើលោក។ Su-57 មានសមត្ថភាពផ្ទុកមីស៊ីលបំបាំងកាយ ហោះបានចម្ងាយរាប់ពាន់គីឡូម៉ែត្រ ហើយ វាក៏ត្រូវបានប្រើប្រាស់ផងដែរ ដើម្បីបាញ់កម្ទេចមីស៊ីល Kh-59 និង Kh-69 របស់អ៊ុយក្រែន។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី កងកម្លាំងប្រដាប់អាវុធរបស់ទីក្រុងមូស្គូ ទទួលបានយន្តហោះ Su-57 ថ្មីជាង១០គ្រឿងកាលពីឆ្នាំមុន ខណៈ៧៦គ្រឿងទៀត គ្រោងផលិតនៅឆ្នាំ២០២៨៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Macron ប្រកាសបញ្ជូនយន្តហោះចម្បាំង ទៅឲ្យ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


