ព័ត៌មានអន្ដរជាតិ
ហាម៉ាស ឆ្លើយតបនឹងបទឈប់បាញ់របស់អាមេរិក តែចង់ចរចាផ្លាស់ប្ដូរចំណុចខ្លះ
ក្រុមហាម៉ាស តាមរយៈប្រទេសកាតា និងអេហ្ស៊ីប បានប្រកាសថា ខ្លួនបានឆ្លើយតបនឹងសំណើបទឈប់បាញ់ ដែលបង្កើតឡើងដោយសហរដ្ឋអាមេរិករួចហើយ កាលពីថ្ងៃអង្គារទី១១ ខែមិថុនា តែនៅក្នុងចំណុចខ្លះចង់ឲ្យមានការកែសម្រួលមួយចំនួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP។

រដ្ឋមន្ត្រីក្រសួងការបរទេសកាតា និងអេហ្ស៊ីប ដែលមានតួនាទីសំខាន់ជាអ្នកសម្របសម្រួល ក៏បានបញ្ជាក់ដែរថា ពួកគេពិតជាទទួលបានការឆ្លើយតបពីក្រុមហាម៉ាសពិតប្រាកដមែនជុំវិញសំណើបទឈប់បាញ់នៅហ្គាហ្សា ដើម្បីបិទបញ្ចប់សង្គ្រាមបង្ហូរឈាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ យ៉ាងណាមិញ ការឆ្លើយតបនោះបានសំដៅលើអ្វីខ្លះ ហើយកែប្រែត្រង់ចំណុចណាឲ្យប្រាកដ នៅមិនទាន់មានប្រកាសឲ្យពិភពលោកដឹងឮនោះឡើយ ដោយហេតុថា កាតា និងអេហ្ស៊ីប កំពុងសិក្សាពីការឆ្លើយតបទាំងនោះជាមុនសិន។
ជាមួយគ្នានេះដែរ លោក John Kirby អ្នកនាំពាក្យសន្ដិសុខជាតិសេតវិមាន បានប្រកាសថា “យើងទទួលបានការឆ្លើយតប ដែលហាម៉ាសបញ្ជូនឲ្យកាតា និងអេហ្ស៊ីប ហើយពួកយើងកំពុងធ្វើការវាយតម្លៃនាពេលឥលូវនេះ”។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតគាំទ្រលើផែនការបទឈប់បាញ់នៅហ្គាហ្សា ដែលស្នើឡើងដោយសហរដ្ឋអាមេរិក ហើយក្នុងនោះសមាជិកចំនួន១៤ប្រទេសក្នុងចំណោម១៥ប្រទេស បានផ្តល់ការគាំទ្រ ប៉ុន្តែរុស្ស៊ី អនុបវាទ។ ក្នុងសំណើនេះ មានកំណត់លក្ខខណ្ឌដូចជា បង្កើតបទឈប់បាញ់ពេញលេញ, ដោះលែងចំណាប់ខ្មាំងស្ថិតនៅក្នុងដៃក្រុមហាម៉ាស, ប្រគល់សាកសពចំណាប់ខ្មាំង និងដោះដូរអ្នកទោសប៉ាឡេស្ទីន៕
ដោយ៖ ឈាង
អានបន្ថែម៖
UN បោះឆ្នោតគាំទ្របទឈប់បាញ់នៅ ហ្គាហ្សា
បទឈប់បាញ់៣ដំណាក់កាល របស់អាមេរិក សម្រាប់បិទបញ្ចប់សង្គ្រាមនៅហ្គាហ្សា មានអ្វីខ្លះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៤ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


