ព័ត៌មានអន្ដរជាតិ
G7 ឯកភាពយកទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ជួយអ៊ុយក្រែន
មេដឹកនាំប្រទេសអ្នកមានទាំង៧ ឬគេស្គាល់ថា G7 បានព្រមព្រៀងគ្នាហើយថា ពួកគេនឹងយកទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ដើម្បីផ្តល់ជំនួយក្នុងទំហំទឹកប្រាក់៥០ពាន់លានដុល្លារទៅឲ្យអ៊ុយក្រែន ហើយផែនការនេះនឹងត្រូវប្រកាសក្នុងកិច្ចប្រជុំកំពូល នៅប្រទេសអ៊ីតាលីតែម្តង។

មិនត្រឹមប៉ុណ្ណឹងទេ បើតាមសំណើដែលលើកឡើងដោយសហរដ្ឋអាមេរិក និងត្រូវបានចុះផ្សាយដោយ AFP នៅថ្ងៃព្រហស្បតិ៍ទី១៣ខែមិថុនា, G7 ក៏នឹងបង្កើនសម្ពាធសេដ្ឋកិច្ចថ្មីៗទៅលើប្រទេសរុស្ស៊ី ផងដែរ។
សហភាពអឺរ៉ុប (EU) និង G7 បានបង្កកទ្រព្យសកម្មរបស់ធនាគារកណ្តាលរុស្ស៊ីជាង ៣២០ពាន់លានដុល្លារ ហើយថែមទាំងបានរឹបអូសទ្រព្យសម្បត្តិឯកជនដូចជា នាវាប្រណីត អចលនទ្រព្យ និងទ្រព្យសម្បត្តិផ្សេងៗពីមន្ត្រីរដ្ឋការទាំងឡាយដែលជិតស្និទ្ធនឹងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ទៀតផង។

ទន្ទឹមនោះ វិទ្យាស្ថានច្បាប់អ៊ុយក្រែន ប៉ាន់ស្មានថា ទ្រព្យសម្បត្តិទាំងនេះមានតម្លៃសរុប ៣៩៧ពាន់លានដុល្លារ ខណៈធនាគារពិភពលោកប៉ាន់ស្មានថា ថ្លៃកសាងប្រទេសដែលហែកហួរដោយសង្រ្គាមឡើងវិញ នឹងត្រូវចំណាយអស់ជាង ៤៨៦ពាន់លានដុល្លារឯណោះ។
ដំបូងឡើយ សហរដ្ឋអាមេរិកបានខិតខំយ៉ាងខ្លាំង ដើម្បីជំរុញឲ្យមានការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីដោយផ្ទាល់ ប៉ុន្តែឥឡូវបែរជាសម្របតាមផែនការអឺរ៉ុបទៅវិញ។

ផ្នែកដ៏សំខាន់នៃទ្រព្យសម្បត្តិដែលបង្កក គឺត្រូវបានកាន់កាប់នៅក្នុង EU ខណៈគ្រាន់តែអង្គការដាក់ប្រាក់អន្តរជាតិដែលមានមូលដ្ឋាននៅប្រទេសបែលហ្សិកឈ្មោះថា Euroclear មានកាន់កាប់ទឹកប្រាក់ដល់ទៅប្រហែល២០០ពាន់លានដុល្លារទៅហើយ។ ដូចនេះមានន័យថា អឺរ៉ុបមានតួនាទីយ៉ាងសំខាន់ ក្នុងការចាត់ចែងទ្រព្យសម្បត្តិបង្កកទាំងនេះ។
សូមបញ្ជាក់ថា ក្រៅពីបញ្ហាទាំងប៉ុន្មានខាងលើ របៀបវារៈសំខាន់នៅឯកិច្ចប្រជុំកំពូល G7 ក្នុងទីក្រុង Apulia នៃប្រទេសអ៊ីតាលី ចាប់ពីថ្ងៃទី១៣ដល់១៥ខែមិថុនានេះ ក៏រួមបញ្ចូលទាំងសង្រ្គាមនៅតំបន់ហ្គាហ្សា ការធ្វើចំណាកស្រុក សន្តិសុខសេដ្ឋកិច្ច និងបញ្ញាសិប្បនិម្មិត (AI) ផងដែរ៕
ចុចអាន៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក ថា កិច្ចព្រមព្រៀងសន្តិសុខថ្មី នឹងក្លាយជាស្ពានចម្លងអ៊ុយក្រែនឲ្យចូល NATO
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


