ព័ត៌មានអន្ដរជាតិ
លោក Netanyahu មិនព្រមឲ្យផ្អាកការវាយប្រហារ ដើម្បីផ្ដល់ជំនួយនៅហ្គាហ្សា
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ជំទាស់នឹងផែនការដែលបានប្រកាសដោយយោធា ឱ្យផ្អាកយុទ្ធសាស្ត្រប្រចាំថ្ងៃ ក្នុងការប្រយុទ្ធគ្នានៅតាមដងផ្លូវធំមួយ ចូលទៅក្នុងតំបន់ហ្គាហ្សា ដើម្បីជួយសម្រួលដល់ការផ្តល់ជំនួយ ចូលទៅក្នុងតំបន់ប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៧ខែមិថុនានេះ។
យោធាអ៉ីស្រាអែល បានប្រកាសការផ្អាកនេះជារៀងរាល់ថ្ងៃចាប់ពីម៉ោង៥ព្រឹក រហូតដល់ម៉ោង ៤រសៀល នៅក្នុងតំបន់ពី Karem Abu Salem (Kerem Shalom) ឆ្លងកាត់ទៅកាន់ផ្លូវ Salah al-Din ឆ្ពោះទៅភាគខាងជើង។ ប៉ុន្តែបន្ទាប់ពីនាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បានដឹងពីការផ្អាកនេះ លោកបានបញ្ជាក់យ៉ាងច្បាស់ថា មិនអាចទទួលយកបានទេនិងបញ្ជាឲ្យមានប្រតិបត្តិការធម្មតានៅ Rafah ដែលជាការផ្តោតសំខាន់នៃការវាយលុកដែលកំពុងបន្តនៅតំបន់ហ្គាហ្សាភាគខាងត្បូង។
ក្នុងរយៈពេលថ្មីៗនេះ កងកម្លាំងអ៊ីស្រាអែល បានវាយឆ្មក់តាមផ្ទះក្នុងតំបន់ហ្គាហ្សា។ បើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋប៉ាឡេស្ទីន Wafa បានឱ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើផ្ទះពីរខ្នងនៅក្នុងជំរុំជនភៀសខ្លួន Bureij នៅកណ្តាលហ្គាហ្សាបានសម្លាប់មនុស្ស ៩ នាក់ក្នុងនោះមានកុមារ ៦ នាក់។ ទន្ទឹមនឹងនេះដែរ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនពីរនាក់នៅក្នុងសង្កាត់ Tal as-Sultan ភាគខាងលិច Rafah ក៏ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយផ្សេងទៀតរបស់អ៊ីស្រាអែល។
គួរបញ្ជាក់ថា ការប្រឆាំងរបស់លោក Netanyahu ចំពោះការផ្អាកយុទ្ធសាស្ត្របានគូសបញ្ជាក់ពីភាពតានតឹងផ្នែកនយោបាយជុំវិញបញ្ហាជំនួយដែលចូលមកក្នុងតំបន់ហ្គាហ្សា ជាកន្លែងដែលអង្គការអន្តរជាតិបានព្រមានអំពីវិបត្តិមនុស្សធម៌ដែលកំពុងកើនឡើង និងគ្រោះទុរ្ភិក្សដែលកំពុងកើតមាន។
ស្របពេលដែលការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សាបានបន្ត ជម្លោះនៅទូទាំងព្រំដែនអ៊ីស្រាអែល-លីបង់ ឥឡូវនេះក៏កំពុងគម្រាមកំហែងឈានទៅរកសង្រ្គាមកាន់តែធំ ខណៈដែលការបាញ់ប្រហារស្ទើរតែរាល់ថ្ងៃរវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់បានកើនឡើងផងដែរ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


