ព័ត៌មានអន្ដរជាតិ
សមាជិកណាតូ ចាប់ផ្តើមពិភាក្សាគ្នា ដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរ ត្រៀមធ្វើសង្គ្រាម
អគ្គលេខាធិការណាតូ លោក Jens Stoltenberg បានប្រាប់ទៅសារព័ត៌មានអង់គ្លេស Telegraph កាលពីថ្ងៃអាទិត្យទី១៦ខែមិថុនាថា រដ្ឋជាសមាជិកអង្គការនេះ បានចាប់ផ្តើមការពិគ្រោះយោបល់គ្នាហើយ ទាក់ទងនឹងតម្រូវការ ដាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ក្នុងស្ថានភាពប្រុងជើងការ ត្រៀមធ្វើសង្គ្រាម។

លោកលើកឡើងថា ភ្លាមៗយើងមិនទាន់ពិភាក្សាអំពីថាតើនឹងមានក្បាលគ្រាប់ចំនួនប៉ុន្មាន ដែលនឹងដាក់ឲ្យប្រុងជើងការឬនៅក្នុងការឃ្លាំងទេ ប៉ុន្តែបញ្ហាទាំងនេះ តម្រូវឲ្យមានការពិគ្រោះយោបល់គ្នាជាមុនសិន ហើយតម្លាភាពលើបញ្ហានេះ ទៀតសោត នឹងជួយបង្ហាញជាសារច្បាស់ៗថា ណាតូនៅតែជា សម្ព័ន្ធមិត្តនុយក្លេអ៊ែរ។
ស្របពេលជាមួយគ្នានោះ លោកបានសង្កត់ធ្ងន់ថា “ត្បិតតែគោលដៅចុងក្រោយរបស់ណាតូ គឺជាពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរក៏ពិតមែន ប៉ុន្តែដរាបណាអាវុធនុយក្លេអ៊ែរនៅតែមាន យើងនឹងរក្សាសមត្ថភាពនុយក្លេអ៊ែររបស់យើង។ បើណាតូគ្មាននុយក្លេអ៊ែរ, ពិភពលោកក្នុងដៃរុស្ស៊ី ចិន និងកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ ពិតជាគ្រោះថ្នាក់ជាក់ជាមិនខាន”។

លើសពីនេះ លោកព្រមានថា ប្រទេសចិន កំពុងវិនិយោគខ្លាំងណាស់ លើសព្វាវុធទំនើបៗ រួមទាំងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលនឹងកើនឡើងដល់ ១ ០០០ក្បាលគ្រាប់ នៅដើមឆ្នាំ ២០៣០ផងដែរ។
ការព្រមានរបស់លោក Stoltenberg ធ្វើឡើងបន្ទាប់ពី G7 រិះគន់ចិននិងរុស្ស៊ីយ៉ាងចាស់ដៃ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុន ហើយអំពាវនាវឲ្យទីក្រុងប៉េកាំង បញ្ឈប់ការផ្គត់ផ្គង់បច្ចេកវិទ្យាសព្វាវុធដល់ទីក្រុងមូស្គូ និងប្រឆាំងយោធូបនីយកម្មរបស់ចិននៅក្នុងតំបន់ប៉ាស៊ីហ្វិកទៀតផង។
សូមបញ្ជាក់ថា តួលេខអំពីអាវុធនុយក្លេអ៊ែរប្រតិបតិ្តការលើសកលលោក នៅតែជាអាថ៌កំបាំងដ៏កំពូល ប៉ុន្តែក្រុមអ្នកជំនាញអះអាងថា សហរដ្ឋអាមេរិកមានអាវុធនុយក្លេអ៊ែរប្រតិបតិ្តការប្រហែល ១ ៧០០គ្រាប់ក្នុងចំណោមគ្រាប់ទាំង ៣ ៧០០របស់ខ្លួន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិកបារម្ភថា ចិន ទំនងជាមានក្បាលគ្រាប់នុយក្លេអ៊ែរ ១៥០០គ្រាប់ ត្រឹមឆ្នាំ ២០៣៥
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


