ព័ត៌មានអន្ដរជាតិ
រុស្ស៊ី-វៀតណាម ចុះកិច្ចព្រមព្រៀងជាង ១០ អំឡុងដំណើរទស្សនកិច្ចលោក ពូទីន នៅហាណូយ
ក្រោយបញ្ចប់បេសកកម្មនៅកូរ៉េខាងជើង លោក វ៉្លាឌឺមៀ ពូទីន បានឈានជើងទៅដល់ប្រទេសវៀតណាមហើយ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីបន្តដំណើរទស្សនកិច្ចផ្លូវរដ្ឋរវាងប្រទេសសម្ព័ន្ធមិត្តទាំង២។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋរុស្ស៊ី RBC, រដ្ឋាភិបាលក្រុងមូស្គូ និងរដ្ឋាភិបាលក្រុងហាណូយ បានចេញនូវសេចក្ដីថ្លែងការណ៍រួមគ្នា ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាង ១០ឯកសារឯណោះ។ សារព័ត៌មាន RBC បានឲ្យដឹងថា ក្នុងចំណោមកិច្ចព្រមព្រៀងទាំងនោះ មានមួយស្ដីពីការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យានុយក្លេអ៊ែរនៅវៀតណាម។ យ៉ាងណាមិញ ចំពោះកិច្ចព្រមព្រៀងដទៃទៀត មិនទាន់មានការបង្ហាញឲ្យដឹងនៅឡើយទេ តែ RBC ថា វានឹងផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ និងសន្តិសុខ។
ក្រៅពីចុះកិច្ចព្រមព្រៀងខាងលើ លោក ពូទីន ទំនងជាជួបពិភាក្សាបន្ថែមទៀតក្រៅផ្លូវការជាមួយប្រធានាធិបតីវៀតណាម និងមន្ត្រីជាន់ខ្ពស់មួយចំនួន។
លោក ពូទីន ធ្លាប់ទៅប្រទេសវៀតណាម៤ដងរួចមកហើយ ក្នុងនោះមាន៣ដងស្ថិតក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនិងរដ្ឋក្នុងឆ្នាំ២០០១, ២០០៦ ឆ្នាំ ២០១៣ ចំណែកមួយដងទៀតគឺក្នុងឆ្នាំ២០១៧ នៅពេលលោកមកទីក្រុង Da Nang ដើម្បីចូលរួមកិច្ចប្រជុំកំពូល APEC។
វៀតណាម បានបង្កើតទំនាក់ទំនងការទូតជាមួយរុស្ស៊ីដែលជាអតីតសហភាពសូវៀត ក្នុងឆ្នាំ១៩៥០។ ក្រោយមក ប្រទេសទាំងពីរ បានអភិវឌ្ឍទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០១២ ហើយប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាង ១០០ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សន្តិសុខ និងការពារជាតិ៕
ដោយ៖ ឈាង
ចុចអាន៖ លោក ពូទីន មកដល់ វៀតណាម ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចដ៏សំខាន់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


