ព័ត៌មានអន្ដរជាតិ
វីដេអូស្តែងៗ ប៉ូលិសមីយ៉ាន់ម៉ា បាញ់ប្រហារលើបាតុករ ស្លាប់១៨នាក់ម្សិលមិញ
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយថា ប៉ូលិសបានបើកការបាញ់ប្រហារទៅលើហ្វូងបាតុករនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយបានសម្លាប់មនុស្សយ៉ាងតិច១៨នាក់និង ជាង៣០នាក់ផ្សេងទៀតរងរបួស នៅក្នុងថ្ងៃនៃបាតុកម្មប្រឆាំងរដ្ឋប្រហារដ៏សាហាវបំផុត។

ការស្លាប់ត្រូវបានគេរាយការណ៍នៅតាមទីក្រុងមួយចំនួនរួមមាន ទីក្រុង Yangon, Dawei និង Mandalay ខណៈប៉ូលិសបានប្រើគ្រាប់កាំភ្លើងពិតនិងឧស្ម័នបង្ហូរទឹកភ្នែក។

កងកម្លាំងសន្តិសុខបានចាប់ផ្តើមការបង្ក្រាបដោយហិង្សាកាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានបាតុកម្មអហិង្សារយៈពេលជាច្រើនសប្តាហ៍ ប្រឆាំងនឹងការដណ្តើមកាន់កាប់អំណាចដោយយោធាកាលពីថ្ងៃទី១ខែកុម្ភៈ។

មេដឹកនាំរដ្ឋាភិបាលជាច្រើនរូបរួមទាំងលោកស្រី អ៊ុងសាន ស៊ូជី ផងដែរ ត្រូវបានផ្ដួលរំលំនិងឃុំខ្លួន។

រូបភាពពីបណ្តាញសង្គមកាលពីថ្ងៃអាទិត្យ បានបង្ហាញពីក្រុមអ្នកតវ៉ា រត់គេចខ្លួននៅពេលប៉ូលិសដេញចាប់ពួកគេ, ការបិទផ្លូវបណ្តោះអាសន្ន ហើយមនុស្សជាច្រើនត្រូវបានគេសែងជាមួយនឹងឈាម។

ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានថ្កោលទោសអំពើហិង្សានេះ ដោយនិយាយថា “ប្រជាជនមីយ៉ាន់ម៉ា មានសិទ្ធិប្រមូលផ្តុំដោយសន្តិភាពនិងទាមទារឲ្យមានការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ការប្រើប្រាស់កម្លាំងដ៍សាហាវប្រឆាំងនឹងក្រុមបាតុករអហិង្សា មិនដែលសមហេតុផលទេក្រោមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ”៕

សូមទស្សនាវីដេអូ៖
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ប៉ូលិសមីយ៉ាន់ម៉ាបាញ់សម្លាប់បាតុករ២នាក់ទៀត ខណ:បាតុកម្មកាន់តែពុះកញ្ជ្រោល
ចុចអាន៖ កម្លាំងសន្តិសុខមីយ៉ាន់ម៉ា បាញ់រះលើបាតុករ យ៉ាងហោចណាស់១៨នាក់ស្លាប់ថ្ងៃអាទិត្យនេះ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៥ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


