ព័ត៌មានអន្ដរជាតិ
ចិន ថាឲ្យជប៉ុនកុំចេះលូកដៃរឿងជម្លោះក្រុងប៉េកាំងនិងហ្វីលីពីន
ជប៉ុន មិនមែនជាភាគីនៃជម្លោះនៅលើបញ្ហាសមុទ្រចិនខាងត្បូងនោះទេ ហើយក៏គ្មានសិទ្ធិជ្រៀតជ្រែកអន្តរាគមន៍អ្វីដែរ សម្រាប់ជម្លោះរវាងរដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលក្រុងម៉ានីល។ នេះគឺជាការលើកឡើងរបស់អ្នកនាំពាក្យស្ថានទូតចិនប្រចាំប្រទេសជប៉ុន នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤ នេះ។

ការប្រកាសរបស់ចិន ធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់ពីក្រសួងការបរទេសជប៉ុន នៅសប្ដាហ៍នេះ ពាក់ព័ន្ធនឹងសកម្មភាពរបស់ក្រុងប៉េកាំងកាលពីពេលថ្មីៗកន្លងទៅ ជុំរិញរឿងប៉ះទង្គិចគ្នាជាមួយកប៉ាល់យោធាហ្វីលីពីន ក្នុងតំបន់ Second Thomas Shoal នៅលើផ្ទៃសមុទ្រចិនខាងត្បូង។
ស្ថានទូតចិន បានប្រកាសថា ក្រុងប៉េកាំងបានសម្ដែងការមិនពេញចិត្តជាខ្លាំង ហើយប្រឆាំងដាច់ខាតចំពោះការចោទប្រកាន់មិនសមហេតុផលរបស់ជប៉ុន ដែលផ្ទុយពីការពិតជាក់ស្ដែងនៅលើសមុទ្រចិនខាងត្បូង។ ស្ថានទូតចិន បានបន្ថែមថា ហ្វីលីពីននោះទេ ដែលព្យាយាមកាន់កាប់តំបន់ Second Thomas Shoal តាមរយៈការដឹកជញ្ជូនសម្ភារៈផ្គត់ផ្គង់ម្ដងហើយម្ដងទៀតទៅឲ្យនាវាចម្បាំងហ្វីលីពីន ដែលបញ្ឈរជើងចោលនៅក្នុងតំបន់ជម្លោះ តាំងតែពីឆ្នាំ១៩៩៩មកម៉្លេះ។ ស្ថានទូតចិន ក៏បានបញ្ជាក់ដែរថា ចំណាត់ការរបស់ក្រុងប៉េកាំងនៅលើដែនទឹកជម្លោះនេះ ធ្វើឡើងដោយស្របច្បាប់ និងតាមវិជ្ជាជីវៈប៉ុណ្ណោះ។
មួយវិញទៀត ចិនក៏បានសង្កត់ធ្ងន់ដែរថា កិច្ចសហប្រតិបត្តិការរបស់ជប៉ុនជាមួយសហរដ្ឋអាមេរិក និងហ្វីលីពីន មិនត្រូវធ្វើឲ្យខូចខាតដល់អធិបតេយ្យ សិទ្ធិ និងផលប្រយោជន៍ដែនទឹករបស់ចិននោះឡើយ។

សូមរំឭកថា ក្រសួងការបរទេសហ្វីលីពីន បានថ្កោលទោសចំពោះទង្វើរបស់ក្រុងប៉េកាំងថា “ខុសច្បាប់ និងឈ្លានពាន” នៅក្នុងការប៉ះទង្គិចគ្នារវាងកប៉ាល់ប្រទេសទាំង២នៅលើសមុទ្រចិនខាងត្បូង ដែលបានកើតឡើងកាលពីថ្ងៃទី១៧ ខែមិថុនាកន្លងទៅ ហើយបណ្ដាលឲ្យកងទ័ពជើងទឹកហ្វីលីពីនម្នាក់រងរបួសធ្ងន់ធ្ងរ ព្រមទាំងបង្កការខូចខាតដល់កប៉ាល់របស់ក្រុងម៉ានីល។
ក្រៅតែពីហ្វីលីពីន ទាំងចក្រភពអង់គ្លេស កាណាដា និងសហរដ្ឋអាមេរិក ក៏បានធ្វើការថ្កោលទោសផងដែរចំពោះទង្វើ និងការទាមទាររបស់ក្រុងប៉េកាំងនៅលើដែនសមុទ្រចិនខាងត្បូង ជាពិសេសនោះគឺការបង្កើតច្បាប់ថ្មីដោយឯកឯង ក្នុងការឃាត់ខ្លួនជនបរទេស ដែលបានចូលមកដែនសមុទ្រចិនខាងត្បូង ដោយមិនចាំបាច់កាត់ទោសជាមុន។ ច្បាប់ថ្មីរបស់ចិននេះ បានចូលជាធរមានកាលពីថ្ងៃទី១៥ ខែមិថុនាកន្លងទៅ។
សមុទ្រចិនខាងត្បូង ប្រៀបដូចជាសាច់ខ្លាញ់មួយដុំ ដែលមានសក្ដានុពលខ្លាំងចំពោះចរាចរណ៍ទំនិញអន្តរជាតិក្នុងតម្លៃជាង ៣ទ្រីលានដុល្លារឯណោះជាប្រចាំឆ្នាំ។ ចិនបានទាមទារអធិបតេយ្យភាពភាគច្រើននៅលើសមុទ្រចិនខាងត្បូង ដោយក្នុងនោះបូករួមទាំងផ្ទៃទឹកដែលត្រូវបានអះអាងដោយ ហ្វីលីពីន វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងព្រុយណេ ផងដែរ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ