ព័ត៌មានអន្ដរជាតិ
រលកកម្ដៅនៅម៉ិកស៊ិក សម្លាប់សត្វស្វាអស់ជាង ២០០ក្បាល
នៅក្នុងខែមិថុនា ឆ្នាំ២០២៤ នេះ រលកកម្ដៅនៅក្នុងតំបន់ព្រៃត្រូពិច រដ្ឋ Tabasco ប្រទេសម៉ិកស៊ិក បានប្រល័យជីវិតសត្វស្វាអស់យ៉ាងហោចណាស់ ២៣៤ក្បាល ដែលតួលេខនេះច្រើនជាង៣ដង បើធៀបនឹងចំនួនសត្វស្វាដែលបានងាប់កាលពីខែឧសភាកន្លងទៅ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមិថុនា។

ក្រុមការងារអង្គការ Cobius ដែលជាអង្គការសត្វព្រៃក្រៅរដ្ឋាភិបាលនៅម៉ិកស៊ិក បានឲ្យដឹងថា ស្វាដែលបានងាប់ គឺជាពូជស្វា Howler ដែលកំពុងស្ថិតនៅក្នុងអម្បូរពូជស្វារងការគំរាមកំហែងរបស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ IUCN។ អង្គការ Cobius បានបញ្ជាក់ទៀតថា របាយការណ៍នេះ ធ្វើឡើងនៅក្នុងតំបន់អភិរក្សសត្វព្រៃម៉ិកស៊ិកតែប៉ុណ្ណោះ ដោយតួលេខពិតប្រាកដនៃសត្វស្វាដែលងាប់អាចមានច្រើនជាងនេះទៅទៀត។ មូលហេតុចម្បងនៃការងាប់របស់ស្វា Howler បណ្ដាលមកពីការហើមសួត ដោយសារតែករណីភ្លើងឆេះព្រៃ ព្រោះរលកកម្ដៅ។
កាលពីខែឧសភាកន្លងទៅ សត្វស្វា Howler បានងាប់យ៉ាងហោចណាស់ ៨៥ក្បាល ខណៈដែលកាលណោះកម្ដៅបានកើនឡើងដល់ ៤៥អង្សាសេ ហើយបានបង្កជាគ្រោះរាំងស្ងួត ដែលពិបាកឲ្យសត្វស្វាស្វែងរកប្រភពទឹកផឹក។
អង្គការ Cobius បានសង្កត់ធ្ងន់ថា ក្រៅតែពីរលកកម្ដៅ សត្វស្វា Howler ក៏រងគ្រោះផងដែរពីការតាមប្រមាញ់របស់មនុស្ស ការកាប់បំផ្លាញព្រៃឈើ និងការឆ្លងជំងឺរាតត្បាត ជាដើម៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


