ព័ត៌មានអន្ដរជាតិ
ប្រជាជនប៉ាឡេស្ទីនរត់ភៀសខ្លួន ខណៈកងកម្លាំងអ៊ីស្រាអែល បន្តវាយលុកតំបន់ហ្គាហ្សា
ប្រជាជនប៉ាឡេស្ទីនបន្តរត់ភៀសខ្លួនចេញពីតំបន់ហ្គាហ្សាបន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បើកធ្វើការវាយឆ្មក់តាមអាកាស និងបញ្ជូនរថក្រោះវាយប្រហារតំបន់ដែលធ្លាប់ត្រូវបានរងការបំផ្លាញរួចទៅហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera នៅថ្ងៃទី ២៨ ខែ មិថុនា។
ប្រជាជាជនភាគច្រើននៅក្នុងសង្កាត់ Shujayea និង Tuffa ក្នុងទីក្រុងហ្គាហ្សា ត្រូវផ្លាស់ទីលំនៅបន្ទាប់ពីយោធាអ៊ីស្រាអែល ចេញបញ្ជាជម្លៀសខ្លួនបន្ទាន់ ពោលគឺប្រហែល៣០នាទីមុនប្រតិបត្តិការយោធាចាប់ផ្តើម។ យ៉ាងណាមិញគ្រួសារមួយចំនួនមិនអាចជម្លៀសចេញបានទេដោយសារតែមានផ្សេងអ័ព្ទដ៏ក្រាស់ពីការវាយប្រហារនិងបំណែកអគារបាក់បែក, យន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ និងកាំភ្លើងធំ។
ស្របពេលជាមួយគ្នានោះ កងកម្លាំងអ៊ីស្រាអែលក៏បានបន្តទម្លាក់គ្រាប់បែកលើទីក្រុង Rafah ភាគខាងត្បូង ផងដែរ ខណៈយោងតាមក្រសួងសុខាភិបាលហ្គាហ្សាបានឲ្យដឹងថា មានជនជាតិប៉ាឡេស្ទីនចំនួន ៤៧ នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតរងរបួសក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។
គួរបញ្ជាក់ថា ជាងប្រាំបីខែនៃការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា បានបណ្ដាលឲ្យមនុស្សជិតកន្លះលាននាក់ប្រឈមមុខនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ។ ការសម្រុះសម្រួលអន្តរជាតិដែលគាំទ្រដោយសហរដ្ឋអាមេរិក ក៏បរាជ័យក្នុងការផ្តល់កិច្ចព្រមព្រៀងបទឈប់បាញ់ទៅទៀត បើទោះបីជាកិច្ចចរចាកំពុងបន្តចំពេលមានសម្ពាធខ្លាំងពីលោកខាងលិចដើម្បីទទួលបានជំនួយបន្ថែមទៀតក៏ដោយ។
ទន្ទឹមនោះកងកម្លាំងអ៊ីស្រាអែលកំពុងបន្តរារាំងជំនួយមនុស្សធម៌ ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងប្រេងឥន្ធនៈដែលត្រូវការជាចាំបាច់ ក្រោយការបិទព្រំដែនដ៏សំខាន់នៅRafah កាលពីខែមុន។
យោងតាមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន (PRCS) បាន្យដឹងថា រថយន្តសង្គ្រោះបន្ទាន់ចំនួន ១៨ គ្រឿងមិនអាចដំណើរការបាន ដោយសារតែខ្វះប្រេងឥន្ធនៈ ហើយ PRCS កំពុងអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យអន្តរាគមន៍ជាបន្ទាន់ដើម្បីបើកច្រកព្រំដែន Rafah ឡើងវិញ និងអនុញ្ញាតឱ្យមានលំហូរនៃជំនួយមនុស្សធម៌ ជាពិសេសប្រេងឥន្ធនៈ ដើម្បីការពារការដួលរលំទាំងស្រុងនៃប្រព័ន្ធថែទាំសុខភាព៕
អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១៨ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី