ព័ត៌មានអន្ដរជាតិ
ស្ថានការណ៍ចុងក្រោយបំផុតនៅក្នុងប្រទេស មីយ៉ាន់ម៉ា
មនុស្សយ៉ាងតិច១៨នាក់ត្រូវបានសម្លាប់ នៅក្នុងការបង្ក្រាបបង្ហូរឈាមដោយប៉ូលិសទៅលើក្រុមបាតុករ អំឡុងការតវ៉ានិងភាពវឹកវរកាលពីចុងសប្តាហ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

មនុស្សចំនួន៣០នាក់ផ្សេងទៀត ត្រូវបានគេជឿថា រងរបួសនិង១,០០០នាក់ ត្រូវបានឃុំខ្លួននៅពេលប៉ូលិសចាប់ផ្តើមធ្វើសកម្មភាពឃោរឃៅបំផុត ប្រឆាំងនឹងអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ។

នៅឯសាលាពេទ្យក្នុងទីក្រុងយ៉ាំងហ្គោន ក្រុមវេជ្ជបណ្ឌិតនិងនិស្សិតដែលពាក់ឈុតមន្ទីរពិសោធន៍ពណ៌ស បានរត់គេចខ្លួននៅពេលប៉ូលីស គប់គ្រាប់បែកដៃទៅលើក្រុមបាតុករហើយមនុស្ស៥០នាក់ ត្រូវបានចាប់ខ្លួន។

អំពើហិង្សានេះកើតឡើង៤សប្តាហ៍ បន្ទាប់ពីរដ្ឋប្រហារយោធានៅក្នុងប្រទេសមួយដែលគេស្គាល់ពីអតីតថា ភូមា ដោយបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី។
មនុស្សរាប់ពាន់នាក់បានធ្វើដំណើរតាមដងផ្លូវជាច្រើននៅក្នុងទីក្រុងនានា នៅក្នុងការតវ៉ាចុងក្រោយបំផុតប៉ុន្តែប៉ូលិសដែលគាំទ្រដោយទាហានបានធ្វើការបង្ក្រាប។

កងកម្លាំងសន្តិសុខ បានបើកការបាញ់ប្រហារបន្ទាប់ពីគ្រាប់បែកបំភាំងស្មារតី ឧស្ម័នបង្ហូរទឹកភ្នែកនិងការបាញ់ឡើងទៅលើអាកាស មិនអាចបំបែកហ្វូងមនុស្សបាន។
កាលពីម្សិលមិញ ការិយាល័យសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសមីយ៉ាន់ម៉ា បាននិយាយថា មនុស្សយ៉ាងតិច១៨នាក់បានស្លាប់ ដោយភាគច្រើននៃការស្លាប់គឺបណ្តាលមកពីគ្រាប់កាំភ្លើងពិតដែលត្រូវបានបាញ់ទៅលើហ្វូងមនុស្ស។

លោកស្រី ស៊ូជី អាយុ៧៥ឆ្នាំ ត្រូវប្រឈមមុខនឹងការកាត់ក្តីរបស់តុលាការនៅថ្ងៃនេះបន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទរំលោភលើច្បាប់កូវីដ។
ការិយាល័យសិទ្ធិមនុស្ស UN បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឧស្ម័នបង្ហូរទឹកភ្នែកក៏ត្រូវបានគេរាយការណ៍ថា ត្រូវបានប្រើប្រាស់នៅតាមទីតាំងផ្សេងៗផងដែរ”។

អ្នកនាំពាក្យរបស់ខ្លួនលោក Ravina Shamdasani ត្រូវបានដកស្រង់សម្តីដែលនិយាយថា “យើងសូមថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហិង្សាដែលកំពុងកើនឡើង ប្រឆាំងនឹងការតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយសូមអំពាវនាវឲ្យយោធាបញ្ឈប់ការប្រើប្រាស់កម្លាំងប្រឆាំងនឹងក្រុមអ្នកតវ៉ាដោយសន្តិវិធី”។

វាអាចជាចំនួនអ្នកស្លាប់ខ្ពស់បំផុតក្នុងពេលត្រឹមតែមួយថ្ងៃ ក្នុងចំណោមក្រុមអ្នកតវ៉ាដែលទាមទារឲ្យរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ឡើងកាន់អំណាចវិញបន្ទាប់ពីត្រូវបានបណ្តេញចេញ ក្នុងរដ្ឋប្រហារកាលពីថ្ងៃទី១ខែកុម្ភៈ៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ក្រោយបាតុករ ១៨ នាក់ស្លាប់ អាមេរិកត្រៀមវិធានការបន្ថែមប្រឆាំងយោធាមីយ៉ាន់ម៉ា
ចុចអាន៖ វីដេអូស្តែងៗ ប៉ូលិសមីយ៉ាន់ម៉ា បាញ់ប្រហារលើបាតុករ ស្លាប់១៨នាក់ម្សិលមិញ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


