ព័ត៌មានអន្ដរជាតិ
៣ប្រទេសនៅអឺរ៉ុប ត្រូវវាយប្រហារដោយទឹកជំនន់និងខ្យល់ព្យុះដ៏កាចសាហាវ
តាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera កាលពីថ្ងៃទី០១ ខែ កក្កដា, ខ្យល់ព្យុះដ៏កាចសាហាវ និងភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារប្រទេសបារាំង ស្វីស និងអ៊ីតាលី ដោយសម្លាប់មនុស្សសរុប៧នាក់ ខណៈរាប់រយនាក់ត្រូវជម្លៀសចេញ។

មនុស្សបីនាក់ក្នុងវ័យ ៧០ ទៅ៨០ ឆ្នាំបានស្លាប់ក្នុងតំបន់ Aube ភាគឦសានប្រទេសបារាំងកាលពីថ្ងៃសៅរ៍ ដោសារដើមឈើរលំសង្កត់រថយន្តរបស់ពួកគេ ខណៈនៅប្រទេសស្វីស មនុស្សចំនួន៤នាក់បានស្លាប់ និង២នាក់ផ្សេងទៀតបាត់ខ្លួន បន្ទាប់ពីព្យុះនិងព្រឹល បង្កជាទឹកជំនន់ និងបំណាក់ដីក្នុងខេត្តចំនួនពីរ។

ទឹកជំនន់នៅស្វីសនេះ ក៏បង្ខំឲ្យជម្លៀសមនុស្សប្រមាណ៣០០នាក់ទៅកាន់ជម្រកបណ្ដោះអាសន្នផងដែរ ខណៈបញ្ហាអាកាសធាតុនេះក៏កំពុងរារាំងការជួយសង្គ្រោះតាមជ្រលងភ្នំ និងកាត់ផ្តាច់បណ្តាញអគ្គិសនីទៀតផង។
តាមការបញ្ជាក់ពីអ្នកវិទ្យាសាស្ត្រថា បម្រែបម្រួលអាកាសធាតុដែលជំរុញដោយសកម្មភាពរបស់មនុស្ស កំពុងបង្កើនភាពធ្ងន់ធ្ងរ និងកាន់តែកើតឡើងញឹកញាប់នៃគ្រោះធម្មជាតិ ដូចជាទឹកជំនន់ និងព្យុះជាដើម ហើយនេះគឺជាបញ្ហាដ៏ធំមួយដែលពិភពលោកកំពុងជួបប្រទះ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


