ព័ត៌មានអន្ដរជាតិ
លោក បៃដិន ព្រមានថា ត្រាំ ជាមនុស្សគ្រោះថ្នាក់ មិនអាចឲ្យកាន់តំណែងអាណត្តិទី២បានឡើយ
តាមការចុះផ្សាយរបស់ CNN នៅថ្ងៃអង្គារទី២ខែកក្កដា, លោក ចូ បៃដិន បានរិះគន់សេចក្តីសម្រេចរបស់តុលាការកំពូលស្តីពីអភ័យឯកសិទ្ធិប្រធានាធិបតីចំពោះលោក ដូណាល់ ត្រាំ ថាជាគំរូដ៏អាក្រក់ដែលធ្វើឲ្យខូចដល់នីតិរដ្ឋ ហើយថែមទាំងចេញការព្រមានខ្លាំងៗថា លោក ត្រាំ គឺជាមនុស្សគ្រោះថ្នាក់ មិនអាចឲ្យឡើងកាន់តំណែងអាណត្តិទី២បានឡើយ។

ការរិះគន់របស់លោក បៃដិន កើតឡើងបន្ទាប់ពីតុលាការកំពូលអាមេរិក បោះឆ្នោតជាមួយសំឡេង ៦ទល់នឹង៣ សម្រេចថា លោក ត្រាំ មានអភ័យឯកសិទ្ធិទាំងស្រុង សម្រាប់សកម្មភាពផ្លូវការរបស់គាត់ពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌសហព័ន្ធឆ្នាំ២០២០ ដែលកាលនោះ គាត់ត្រូវរងការចោទប្រកាន់ពីបទធ្វើសកម្មភាពជាមួយការប៉ុនប៉ងលុបចោលលទ្ធផលបោះឆ្នោត និងការបះបោរថ្ងៃទី៦ខែមករា។
តុលាការនិយាយថា “នៅក្រោមរចនាសម្ព័ន្ធរដ្ឋធម្មនុញ្ញរបស់យើង, អំណាចប្រធានាធិបតី គឺផ្តល់សិទ្ធិឲ្យអតីតប្រធានាធិបតីមានអភ័យឯកសិទ្ធិទាំងស្រុងពីការកាត់ទោសព្រហ្មទណ្ឌសម្រាប់សកម្មភាពនៅក្នុងអំណាចផ្តាច់មុខនិងរដ្ឋធម្មនុញ្ញរបស់គាត់។ គាត់មានអភ័យឯកសិទ្ធិ ពីការកាត់ទោសចំពោះទង្វើផ្លូវការរបស់គាត់ទាំងអស់ ប៉ុន្តែគ្មានអភ័យឯកសិទ្ធិសម្រាប់អំពើក្រៅផ្លូវការទេ”។

ទោះបីជាយ៉ាងណាក៏ដោយ លោក បៃដិន បានប្រតិកម្មភ្លាមៗចំពោះសេចក្តីសម្រេចនេះ ដោយប្រកាសចេញពីសេតវិមានថា “គ្មានស្តេចនៅអាមេរិកទេ! យើងម្នាក់ៗគឺស្មើភាពគ្នាចំពោះមុខច្បាប់។ ជាមួយសេចក្តីសម្រេចរបស់តុលាការកំពូលថ្ងៃនេះ ស្តីពីអភ័យឯកសិទ្ធិប្រធានាធិបតី វាគឺជាគោលការណ៍ថ្មីជាមូលដ្ឋាន ហើយវាជាគំរូដ៏គ្រោះថ្នាក់ ព្រោះថាបើអ្នកណាកាន់តំណែងហើយនោះ ច្បាប់នឹងលែងធ្វើអ្វីពួកគេបានហើយ សូម្បីតែតុលាការកំពូលរបស់សហរដ្ឋអាមេរិកក៏មិនអាចធ្វើអ្វីបានដែរ”។
ស្របពេលជាមួយគ្នានោះដែរ លោក បៃដិន បានព្រមានម្តងហើយម្តងទៀតថា អ៊ីចឹងឥឡូវ បើប្រធានាធិបតីរូបណាកាន់តំណែង ប្រធានាធិបតីនោះពិតជាក្តោបក្តាប់អំណាចទាំងស្រុងហើយ។ ដូចនេះ លោក ត្រាំ នឹងក្លាយជាមនុស្សគ្រោះថ្នាក់ ប្រសិនបើបានអំណាចអាណត្តិទី២មែន។

រឿងរ៉ាវដ៏ក្តៅគគុកនេះ កើតឡើងមិនប៉ុន្មានថ្ងៃឡើយ ក្រោយពេលលោក ត្រាំ ធ្វើឲ្យលោក បៃដិន បាក់មុខក្នុងការជជែកដេញដោលគ្នាយ៉ាងបែកផ្សែង នៅទីក្រុង Atlanta នៃរដ្ឋ Georgia។
ក្រោយការជជែកដេញដោលរយៈពេល៩០នាទី ដែលមានការសម្របសម្រួលដោយ CNN, អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យមួយចំនួន បានជំរុញឲ្យដកឈ្មោះលោកបៃដិនចេញ ប្តូរវិញជាមួយបេក្ខជនថ្មីដែលក្មេងជាងនេះ ដើម្បីទៅប្រជែងជាមួយ អ្នកខាងគណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតនៅខែវិច្ឆិកា ព្រោះមើលឃើញថា លោក បៃដិន មានឱកាសឈ្នះលោក ត្រាំ តិចតួចណាស់។

កុំថាឡើយអ្នកគាំទ្រ សូម្បីប្រព័ន្ធផ្សព្វផ្សាយធំៗមួយចំនួន ក៏បានចុះផ្សាយព័ត៌មាននិយាយអំពីអនាគតរបស់លោក បៃដិន ផងដែរ ដោយពួកគេជឿថា បើប្រធានាធិបតីរូបនេះ មិនមានអ្វីដែលទាក់ទាញនិងថ្មី ដើម្បីវាយបកទៅលោក ត្រាំ ឬអ្វីដែលពិសេសជាងនេះ ក្នុងការជជែកដេញដោលគ្នាលើកទីពីរទេនោះ គណបក្សប្រជាធិបតេយ្យ ប្រហែលបាត់តំណែងសេតវិមាន ទៅដៃគណបក្សសាធារណរដ្ឋហើយ។
សូមបញ្ជាក់ជាថ្មី ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈការជជែកដេញដោលលើកក្រោយ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ខែកញ្ញា ដោយមានការសម្របសម្រួលពីសំណាក់ទូរទស្សន៍ ABC៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តើលោក បៃដិន ពិតជាត្រូវដកបេក្ខភាព មិនឲ្យទៅប្រកួតជាមួយលោក ត្រាំ មែនឬ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


