ព័ត៌មានអន្ដរជាតិ
បាក់ទំនប់ទឹកនៅ ចិន ជម្លៀសមនុស្សជាង ៧ ០០០នាក់ជាបន្ទាន់
តាមសេចក្តីរាយការណ៍របស់ ស៊ីនហួ កាលពីថ្ងៃពុធទី១០ខែកក្កដាឆ្នាំ២០២៤, ខេត្តហូណាននៃប្រទេសចិន បានជម្លៀសមនុស្ស៧ ០០០នាក់ជាបន្ទាន់ ដោយសារតែការបាក់ទំនប់ទឹកនៅស្ទឹង តុងធីង។

ដំបូងឡើយពោលគឺនៅថ្ងៃទី៥ខែកក្កដា អ្នកភូមិ ធ័នចូវយ័ន បានរាយការណ៍ប្រាប់អាជ្ញាធរអំពីករណីទឹកជន់លិចផ្ទះរបស់ពួកគេ ដែលជាសញ្ញាគួរឲ្យសង្ស័យពាក់ព័ន្ធនឹងទំនប់ទឹក។ ក្រោយមកក្រុមអ្នកជំនាញក៏បានឃើញស្នាមប្រេះប្រវែង ២២៦ម៉ែត្រនៅលើទំនប់នោះមែន ប៉ុន្តែទោះបីជាមានកិច្ចខិតខំប្រឹងប្រែងជួសជុលយ៉ាងណាក៏ដោយ ក៏មិនអាចទប់ស្កាត់ការធ្លាយបានដែរ។
ទីបំផុត ត្រឹម២ម៉ោងក្រោយការជួសជុល ទំនប់នោះក៏ធ្លាយ បង្កការជន់លិចលើផ្ទៃដី ៤៨គីឡូម៉ែត្រការ៉េ ហើយជំរុញឲ្យមានការជម្លៀសមនុស្ស ៧ ៦៨០នាក់ជាបន្ទាន់។ ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗមិនទាន់មានរបាយការណ៍អំពីមនុស្សស្លាប់ឬរបួសទេ។

ជុំវិញមូលហេតុនៃការបាក់ទំនប់នេះ ត្រូវបានអាជ្ញាធរមូលដ្ឋានអះអាងថា បណ្តាលមកពីភ្លៀងធ្លាក់ក្នុងកម្រិតខ្ពស់មិនធ្លាប់មានជាប្រវត្តិសាស្រ្ត។ ភ្លៀងធ្លាក់ដូចហែកមេឃចន្លោះថ្ងៃ១៦ខែមិថុនា ដល់ថ្ងៃទី៣ខែកក្កដា គឺជាកម្រិតធ្ងន់ធ្ងរបំផុតក្នុងតំបន់ ឆាងសា ឆាងទ័រ យៀកយ៉ាង ស៊ាំងថាន គិតចាប់តាំងពីកំណត់ត្រា ចាប់ផ្តើមសរសេរក្នុងឆ្នាំ១៩៦១។
ដោយសារតែភ្លៀងធ្លាក់ខ្លាំងបែបនេះហើយ ទើបបណ្តាលឲ្យទឹកទន្លេជាច្រើនក្នុងខេត្ត ហូណាន ឡើងដល់កម្រិតប្រកាសអាសន្ន។ មិនត្រឹមប៉ុណ្ណឹង បើគិតចាប់តាំងរដូវទឹកជំនន់ចាប់ផ្តើមក្នុងខែមេសាឆ្នាំនេះមក ស្ទឹងធំបំផុតក្នុងខេត្ត ហូណាន បានទទួលទឹក១២២ពាន់លានម៉ែត្រគូប ពោលគឺលើសពីកម្រិតមធ្យម ៣៩.៩%។
សូមបញ្ជាក់ថា ប្រទេសចិនភាគខាងត្បូង ក៏បានជួបប្រទះនឹងទឹកជំនន់ដែរនៅឆ្នាំនេះ។ ជាក់ស្តែងកាលពីខែមិថុនា តំបន់ជាច្រើននៅក្នុងខេត្ត ក្វាងទុង, ក្វាងស៊ី និង អានហួយ បានប្រឈមមុខនឹងទឹកជំនន់យ៉ាងធ្ងន់ធ្ងរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


