ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ចេញសេចក្តីថ្លែងការណ៍លើកដំបូង ក្រោយត្រូវបាញ់ប្រហារ
អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញសេចក្តីថ្លែងការណ៍ ស្តីពីឧប្បត្តិហេតុបាញ់ប្រហារនៅឯការជួបជុំក្នុងរដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍ទី១៣ខែកក្កដា (ពេលវេលានៅអាមេរិក)។

ក្នុងសេចក្តីថ្លែងការណ៍នោះ លោក ត្រាំ និយាយថា “ខ្ញុំសូមថ្លែងអំណរគុណ ដល់សេវាសម្ងាត់សហរដ្ឋអាមេរិក និងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ សម្រាប់ការឆ្លើយតបយ៉ាងឆាប់រហ័ស លើការបាញ់ប្រហារដែលទើបតែកើតឡើងនៅទីក្រុង Butler រដ្ឋ Pennsylvania។ សំខាន់! ខ្ញុំសូមចូលរួមរំលែកទុក្ខដល់គ្រួសារសពជនរងគ្រោះក្នុងពិធីជួបជុំ និងសូមចូលរួមរំលែកទុក្ខដល់គ្រួសារអ្នករងរបួសធ្ងន់ផងដែរ។ វាជារឿងមិនគួរឲ្យជឿ ដែលទង្វើបែបនេះអាចកើតឡើងក្នុងប្រទេសយើងបាន។ នៅពេលនេះ យើងមិនទាន់ដឹងអ្វីសោះអំពីឃាតករ ដែលបានស្លាប់ទៅហើយ។ ខ្ញុំត្រូវបានគេបាញ់ ដោយគ្រាប់កាំភ្លើងហោះទម្លុះត្រចៀកខាងស្តាំរបស់ខ្ញុំ។ ខ្ញុំដឹងភ្លាមថាមានអ្វីមិនប្រក្រតីកើតឡើងហើយ ខ្ញុំបានឮសំឡេងញ័រៗ ស្នូរគ្រាប់កាំភ្លើង ហើយភ្លាមៗខ្ញុំមានអារម្មណ៍ថា គ្រាប់កាំភ្លើងបានហោះកាត់ស្បែក។ មានឈាមហូរច្រើន ដូច្នេះខ្ញុំដឹងថាអ្វីកំពុងកើតឡើង។ សូមព្រះជាម្ចាស់ប្រទានពរដល់អាមេរិក!”។

ភ្លាមៗ បន្ទាប់ពីការប៉ុនប៉ងធ្វើឃាត ក្រុមគ្រូពេទ្យរបស់លោក ត្រាំ បញ្ជាក់ថា បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋរូបនេះ មានសុវត្ថិភាព និងរងរបួសស្រាលប៉ុណ្ណោះ។
តាមសេចក្តីរាយការណ៍របស់ CNN, លោក ត្រាំ ទើបតែចាប់ផ្តើមថ្លែងប៉ុណ្ណោះ ស្រាប់តែស្នូរគ្រាប់កាំភ្លើងផ្ទុះឡើង ដោយបណ្តាលឲ្យអ្នកចូលរួមម្នាក់បាត់បង់ជីវិត ចំណែកខ្មាន់កាំភ្លើងក៏ត្រូវសម្លាប់ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


