ព័ត៌មានអន្ដរជាតិ
ស្ថានភាពលោក ត្រាំ យ៉ាងណាហើយ ក្រោយត្រូវគេប៉ងធ្វើឃាត?
តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យរបស់លោក ត្រាំ, ពេលនេះ បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋមានសុវត្ថិភាព ហើយរងរបួសស្រាលប៉ុណ្ណោះ បន្ទាប់ពីត្រូវគេប៉ងធ្វើឃាត អំឡុងពេលលោកជួបជុំជាមួយអ្នកគាំទ្រ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅទីក្រុង Butler នៃរដ្ឋ Pennsylvania។

CNN រាយការណ៍នៅថ្ងៃអាទិត្យទី១៤ខែកក្កដាឆ្នាំ២០២៤ថា លោក ត្រាំ ទើបតែចាប់ផ្តើមថ្លែងប៉ុណ្ណោះ ស្រាប់តែស្នូរគ្រាប់កាំភ្លើងផ្ទុះឡើង ដោយបណ្តាលឲ្យអ្នកចូលរួមម្នាក់បាត់បង់ជីវិត ចំណែកខ្មាន់កាំភ្លើងក៏ត្រូវសម្លាប់ផងដែរ។
ភ្លាមៗ កងអង្គរក្សបានចូលទៅជុំវិញលោក ត្រាំ ហើយគេឃើញលោក ត្រាំ ក្តាប់ដៃស្តាំលើកឡើងលើ ហើយមានឈាមនៅផ្ទៃមុខនិងត្រចៀកខាងស្តាំទៀតផង។

អ្នកនាំពាក្យយុទ្ធនាការលោក ត្រាំ បានប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយថា ស្ថានភាពអតីតប្រធានាធិបតីរូបនេះ គឺមានសុវត្ថិភាព ហើយកំពុងព្យាបាលរបួសនៅមន្ទីរពេទ្យជិតកន្លែងជួបជុំ ខណៈក្រុមការងារទាំងអស់ នឹងតាមដានស្ថានការណ៍ជាបន្តទៀត។
ពាក់ព័ន្ធការប៉ុនប៉ងធ្វើឃាតនេះដែរ អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានចេញមុខថ្កោលទោស ដោយប្រកាសថា “គ្មានកន្លែងសម្រាប់អំពើហិង្សានយោបាយនៅក្នុងលទ្ធិប្រជាធិបតេយ្យរបស់យើងទេ។ ទោះបីជា យើងមិនទាន់ដឹងច្បាស់ថាមានរឿងអ្វីកើតឡើងក៏ដោយ យើងទាំងអស់គ្នាគួរតែធូរចិត្តដែលអតីតប្រធានាធិបតី ត្រាំ មិនឈឺចាប់ខ្លាំង ហើយប្រើពេលវេលានេះដើម្បីប្តេជ្ញាចិត្តខ្លួនឯងឡើងវិញ ចំពោះភាពស៊ីវិល័យ និងការគោរពនៅក្នុងនយោបាយរបស់យើង។ Michelle និងខ្ញុំសូមជូនពរឲ្យគាត់ឆាប់ជាសះស្បើយ៕

សម្រាប់ព័ត៌មានបន្ថែម កម្ពុជាថ្មី នឹងផ្សាយជូនជាបន្តបន្ទាប់!
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក បៃ ដិន ប្តេជ្ញាបន្តឈរឈ្មោះតទល់ជាមួយលោក ត្រាំ ទោះមានការអំពាវនាវឲ្យដកខ្លួន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


