ព័ត៌មានអន្ដរជាតិ
មនុស្ស៦នាក់ស្លាប់និង៦នាក់របួសក្នុងហេតុការណ៍បាញ់ប្រហារនៅមណ្ឌលថែទាំមនុស្សចាស់នៅក្រូអាស៊ី
ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មនុស្ស៦នាក់ រួមទាំងម្តាយខ្លួនឯងផង និងបណ្តាលឲ្យមនុស្ស៦ទៀតរបួសធ្ងន់និងស្រាលនៅក្នុងមណ្ឌលថែទាំមនុស្សចាស់ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលពេញតំបន់ប្រជុំជនដារុវ៉ា (Daruvar) ស្ថិតនៅភាគឦសាន្តនៃប្រទេសក្រូអាស៊ីនៅតំបន់បាល់កង់នៃទ្វីបអឹរ៉ុប។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានជាច្រើននៅបច្ចិមប្រទេស។

សារព័ត៌មាន AP បានដកស្រង់សម្តីមន្រ្តីប៉ូលិសដែលនិយាយថា មនុស្សប្រាំនាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈមនុស្សម្នាក់ទៀតបានស្លាប់នៅក្នុងមន្ទីរពេទ្យ។ ជនរងគ្រោះភាគច្រើនមានអាយុចន្លោះពី ៨០ដល់៩០ ឆ្នាំ។ លើសពីនេះក៏មានមនុស្ស៦នាក់ផ្សេងទៀតរងរបួសដោយ៤នាក់ក្នុងចំណោមនោះមានរបួសធ្ងន់ធ្ងរ។
បន្ទាប់ពីការបាញ់ប្រហារភ្លាមៗ ជនសង្ស័យបានរត់គេចខ្លួន ប៉ុន្តែប៉ូលិសបានចាប់ខ្លួនជនបង្កនៅក្នុងហាងកាហ្វេមួយក្នុងក្រុងភាគឦសាន្ត Daruvar។ បើយោងតាមទូរទស្សន៍N1 ក្នុងតំបន់ក្នុងតំបន់នោះ បានរាយការណ៍ថា ជនសង្ស័យកើតនៅឆ្នាំ១៩៧៣ និងជាអតីតប៉ូលិសដែលបានចូលបម្រើការក្នុងសង្គ្រាមឆ្នាំ ១៩៩១-៩៥ នៅប្រទេសក្រូអាស៊ី ហើយត្រូវបានតែងតាំងជាអតីតយុទ្ធជនសង្គ្រាម។

ប៉ូលិសបន្ថែមថា ម្តាយរបស់ជនសង្ស័យបានមករស់នៅមណ្ឌលថែទាំមនុស្សចាស់នេះអស់រយៈពេល១០ឆ្នាំមកហើយ។ចំណែកអ្នកស្រុកដែលធ្លាប់ស្គាល់ជនសង្ស័យពីសម័យសង្រ្គាមបានឲ្យដឹងថា ជនសង្ស័យជាមនុស្សឆេវឆាវ ផឹកគ្រឿងស្រវឹង និងកន្លងធ្លាប់បានបង្កឧបទ្ទវហេតុជាច្រើនមកហើយ។
មកទល់ពេលនេះប៉ូលិសកំពុងស៊ើបអង្កេតពីមូលហេតុពិតប្រាកដនៃការបាញ់ប្រហានេះ។ យ៉ាងណាមិញ មន្ត្រីប៉ូលិសថា ជនសង្ស័យបានប្រើកាំភ្លើងដែលមិនបានចុះបញ្ជីត្រឹមត្រូវនោះទេ។
តាមសេចក្តីរាយការណ៍ សព្វាវុធជាច្រើនត្រូវបានរក្សាទុកជាលក្ខណៈឯកជននៅក្នុងផ្ទះក្នុងប្រទេសនេះ បន្ទាប់ពីការសង្គ្រាមបង្ហូរឈាមជាមួយប្រទេសយូហ្គោស្លាវីក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ហើយការកាន់កាប់កាំភ្លើងឯកជនគឺស្របច្បាប់ក្នុងប្រទេសនេះ។
ជាមួយគ្នានេះ ប្រធានាធិបតីក្រូអាស៊ី លោក Zoran Milanovic បាននិយាយថា លោកមានការតក់ស្លុតចំពោះ «ឧក្រិដ្ឋកម្មដ៏ព្រៃផ្សៃនិងមិនធ្លាប់មានពីមុនមក»នេះជាខ្លាំង។ លោកក៏បានអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ចទាំងអស់ បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីទប់ស្កាត់អំពើហឹង្សាក្នុងសង្គម រួមទាំងការគ្រប់គ្រងឱ្យកាន់តែម៉ត់ចត់លើសិទ្ធិកាន់កាប់កាំភ្លើង៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


