ព័ត៌មានអន្ដរជាតិ
ពូទីន គំរាមសងសឹក បើអាមេរិក ហ៊ានដាក់មីស៊ីលនៅ អាល្លឺម៉ង់ មែន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានគំរាមឆ្លើយតប ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ហ៊ានដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ នៅក្នុងប្រទេសអាល្លឺម៉ង់មែន ដោយនិយាយថា ទីក្រុងមូស្គូ ក៏នឹងដាក់ពង្រាយមីស៊ីលនៅប្រទេសដែលស្ថិតក្នុងរយៈចម្ងាយវាយប្រហារលោកខាងលិចវិញដែរ។ នេះបើតាមការចុះផ្សាយរបស់ Politico នៅថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០២៤។

កាលពីដើមខែនេះ ទីក្រុងវ៉ាស៊ីនតោននិងប៊ែរឡាំង ប្រកាសថា សហរដ្ឋអាមេរិកនឹងដាក់ពង្រាយអាវុធនៅក្នុងប្រទេសអាល្លឺម៉ង់ ចាប់ពីឆ្នាំ២០២៦តទៅ ដោយដាក់ទាំងមីស៊ីលផ្លោង Tomahawk និងមីស៊ីលល្បឿនលឿនជាងសំឡេងផងដែរ ខណៈសេតវិមានចេញសេចក្តីថ្លែងការណ៍ថា មីស៊ីលទាំងនេះ មានរយៈចម្ងាយឆ្ងាយជាងមីស៊ីលទាំងឡាយ ដែលកំពុងដាក់នៅអឺរ៉ុបនាពេលបច្ចុប្បន្ន ទៅទៀត ហើយសកម្មភាពនេះ គឺចង់បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអង្គការណាតូ និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងសុន្ទរកថាកាលពីថ្ងៃអាទិត្យ ដើម្បីអបអរទិវាកងទ័ពជើងទឹករុស្ស៊ី លោក ពូទីន បានចោទប្រកាន់សហរដ្ឋអាមេរិកពីការបញ្ឆេះភាពតានតឹងឲ្យកាន់តែក្តៅ ដោយនិយាយថា “យើងនឹងចាត់វិធានការសងសឹកចំពោះដាក់ពង្រាយនេះ ហើយឲ្យសហរដ្ឋអាមេរិក បក្សពួករបស់ខ្លួននៅអឺរ៉ុប និងក្នុងតំបន់ផ្សេងទៀតនៃពិភពលោក ទទួលខុសត្រូវចំពោះសកម្មភាពបែបនេះ។

តាមការលើកឡើងរបស់លោក ពូទីន, បើសហរដ្ឋអាមេរិក ដាក់មីស៊ីលនៅអាល្លឺម៉ង់មែន នោះទីតាំងរដ្ឋ និងយោធាសំខាន់ៗរបស់រុស្ស៊ី ក៏ដូចជាមជ្ឈមណ្ឌលរដ្ឋបាល ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធការពារជាតិផងដែរ គឺនឹងស្ថិតនៅក្នុងរយៈចម្ងាយវាយប្រហាររបស់អាវុធលោកខាងលិចហើយ។ មីស៊ីលលោកខាងលិច នឹងប្រើពេលត្រឹម១០នាទីប៉ុណ្ណោះ ដើម្បីហោះដល់គោលដៅក្នុងទឹកដីរុស្ស៊ី ហើយមីស៊ីលទាំងនោះទៀតសោត ក៏អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរផងដែរ។
លោកពូទីនព្រមានថា «ប្រសិនបើសហរដ្ឋអាមេរិក អនុវត្តផែនការបែបនេះមែន យើងនឹងលែងគិតថា យើងស្ថិតនៅសន្ធិសញ្ញាដាក់ពង្រាយអាវុធវាយប្រហាររយៈចម្ងាយមធ្យមនិងខ្លីទៀតហើយ រួចនឹងចាត់វិធានការដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់យើង»។
សូមបញ្ជាក់ថា សន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម ដែលចុះហត្ថលេខាក្នុងឆ្នាំ ១៩៨៧ គឺបានហាមឃាត់មីស៊ីលបាញ់ចេញពីដីគោកដែលមានរយៈចម្ងាយលើសពី ៥០០ គីឡូម៉ែត្រ។ ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានដកខ្លួនចេញពីសន្ធិសញ្ញានេះក្នុងឆ្នាំ២០១៩រួចទៅហើយ ដោយក្តីកង្វល់ថា ទីក្រុងមូស្គូកំពុងអភិវឌ្ឍមីស៊ីល 9M729 ឬអង្គការណាតូ ហៅមីស៊ីលនេះថា SSC-8 ដែលមានសមត្ថភាពខ្លាំងក្លា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ពូទីន៖ អាមេរិក ជាដើមហេតុ បង្កឲ្យមានជម្លោះនៅអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


