Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​ខ្ចី​លុយ​៣០០​លាន​ដុល្លារ​ពី​ឥណ្ឌា ពង្រឹង​សន្តិសុខ​លើ​សមុទ្រ

បានផុស

នៅ

រដ្ឋាភិបាល​ឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍បានផ្តល់ប្រាក់កម្ចីចំនួន ៣០០​លានដុល្លារ ដើម្បីកសាងសន្តិសុខដែនសមុទ្ររបស់វៀតណាម ខណៈដែលភាគីទាំង២​បាននិយាយថា ពួកគេចង់បង្កើនការវិនិយោគ​និង​ពាណិជ្ជកម្ម​​ឲ្យ​​បាន​ទ្វេដងក្នុងរយៈពេល​៥​ឆ្នាំ​ខាង​មុខ។

លោក Pham Minh Chinh និង​លោក Narendra Modi (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi បានប្រាប់នាយករដ្ឋមន្រ្តីវៀតណាម ​លោក Pham Minh Chinh ថា ឥណ្ឌាចាត់ទុកវៀតណាមជាសសរស្តម្ភសំខាន់នៃគោលនយោបាយរបស់ខ្លួនចំពោះប្រជាជាតិអាស៊ីអាគ្នេយ៍ និងជាដៃគូសំខាន់ក្នុងចក្ខុវិស័យឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន។

បន្ទាប់ពីកិច្ចពិភាក្សា លោក Chinh បានប្រាប់អ្នកយកព័ត៌មានថា ពិភពលោកប្រឈមមុខនឹងបញ្ហាសន្តិសុខយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែមានឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ។ លោក​ថា៖ «តំបន់អាស៊ីឥណ្ឌូប៉ាស៊ីហ្វិក គឺជាក្បាលម៉ាស៊ីនសម្រាប់​ការ​រីក​ចម្រើន ប៉ុន្តែវាក៏ជាកន្លែងដែលនយោបាយសំខាន់ៗកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លាផងដែរ។ យើង​ត្រូវ​ការ​​មធ្យោបាយ និង​វិធីសាស្ត្រ​​ជា​សកល និង​មាន​ការ​​គាំទ្រ​ពហុភាគីនិយម»។

នាយករដ្ឋមន្ត្រី​ទាំង​២ ក៏​បាន​បង្ហាញ​ពី​បំណង​បន្តកិច្ចសហប្រតិបត្តិការ​នៅ​ក្នុងវិស័យការពារជាតិ និងផ្នែកផ្សេងទៀតដូចជា បច្ចេកវិទ្យា «semiconductor» បច្ចេកវិទ្យា​ពណ៌​បៃតង​​​ បញ្ញាសិប្បនិម្មិត សេវាកម្ម​​ផ្ទុក​ទិន្នន័យ(Cloud) និង​វិធានការ​អាកាសធាតុ។

ឥណ្ឌា និង​វៀតណាម ក៏​បាន​បើក​សម្ពោធ​នូវ​​ទីតាំង​អប់រំ​ផ្នែក​បច្ចេកវិទ្យា​ថ្មី​មួយ​ផង​ដែរ​ហៅ​ថា «Army Software Park» នៅ​លើ​ទឹក​វៀតណាម ដែល​មាន​​ជំនួយ​ពី​ឥណ្ឌា​​​ក្នុង​ការ​បង្ហាត់​បង្រៀន​ទាហាន​វៀតណាម​ឲ្យ​ចេះ​ពី​ជំនាញ​ឌីជីថល។

ពាណិជ្ជកម្មទ្វេភាគីរវាង​សម្ព័ន្ធមិត្ត​ទាំង​២ក្នុងឆ្នាំ២០២២ បានកើនឡើង ២៧% និងឈានដល់​ទំហំ​ទឹក​ប្រាក់​ ១៤,១៤​ពាន់លានដុល្លារ។ ក្រសួងការបរទេសឥណ្ឌា បាន​ឲ្យ​ដឹង​ថា ការនាំចេញរបស់ឥណ្ឌាទៅកាន់ប្រទេសវៀតណាមមានដល់ទៅ ៦,៧​ពាន់លានដុល្លារ ខណៈដែលការនាំចូលរបស់ឥណ្ឌាពីប្រទេសវៀតណាម​វិញ​មានចំនួន ៧,៤៤​ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នានេះ។

ការនាំចេញរបស់ឥណ្ឌាទៅកាន់វៀតណាមរួមមាន ដែក ដែកថែប កប្បាស ធញ្ញជាតិ សាច់ ផលិតផលនេសាទ គ្រឿងម៉ាស៊ីន ឧបករណ៍អគ្គិសនី គ្រឿងបន្លាស់រថយន្ត ស៊ីម៉ងត៍ សារធាតុគីមី និងឱសថ។

ចំណែក​ការ​នាំ​ចេញ​របស់​វៀតណាម​​ទៅ​កាន់​ឥណ្ឌា​ភាគច្រើនរួមមាន ឧបករណ៍អគ្គិសនីនិងអេឡិចត្រូនិក សារធាតុគីមីអសរីរាង្គ គ្រឿងម៉ាស៊ីន គ្រឿង​បន្លាស់​ម៉ាស៊ីន ទង់ដែង កៅស៊ូ កាហ្វេ តែ គ្រឿងទេស ដែក និងដែកថែប។

ការវិនិយោគរបស់ឥណ្ឌានៅវៀតណាមត្រូវបានប៉ាន់ប្រមាណថាមានចំនួនប្រហែល ១,៩​ពាន់លានដុល្លារក្នុងវិស័យថាមពល ការរុករករ៉ែ កសិកម្ម បច្ចេកវិទ្យាព័ត៌មាន និងវិស័យផ្សេងៗទៀត។ ចំណែក​វៀតណាមបានវិនិយោគជាង ២៨,៥៥​លានដុល្លារនៅក្នុងប្រទេសឥណ្ឌា ភាគច្រើននៅក្នុង​វិស័យ​ឱសថ បច្ចេកវិទ្យាព័ត៌មាន គីមី និងសម្ភារសំណង់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១២ នាទីutes មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា២ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

សន្តិសុខសង្គម២២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១៤ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម